អូប្លែកទៀតហើយ! លោកយាយអាយុ៨៤ ឆ្នាំម្នាក់បានធ្វើរឿងគួរឲ្យ...(មានវីដេអូ)
-

ថៃ៖ យោងតាមគណនីហ្វេសប៊ុកម្នាក់បានថតរូបនិងវីដេអូឃ្លីបជាង១នាទីនិង២៥វិនាទីពីសកម្មភាពលោកយាយអាយុ៨៤ ឆ្នាំម្នាក់ បានធ្វើរឿងដែលគួរឲ្យភ្ញាក់ផ្អើលគឺលោកយាយម្នាក់នេះបានឡើងតាមរបងផ្ទះទៅយកថ្នាំពេទ្យដែលភ្លេចនៅផ្ទះអ្នកជិតខាង លោយយាយបាននិយាយថាមិនចង់ដើរតាមផ្លូវត្រង់ព្រោះឆ្ងាយ ទើបគាត់សម្រេចចិត្តឡើងតាមរបងផ្ទះតែម្តងទៅ។
លោកយាយមានប្រសាសន៍ថាគាត់ឡើងតាមរបងនេះមិនមែនជារឿងមួយគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតគាត់ឡើយគាត់បាននិយាយថា គាត់មានអាយុច្រើនពិតមែនតែគាត់នៅមានកំលាំងមាំមួនអាចដើរទៅនេះទៅនោះនិងធ្វើការងារប្រចាំថ្ងៃបានហើយ មួយទៀតគ្រាន់ប្លោះតាមរបងទៅយកថ្នាំពេទ្យមិនមានធ្វីធ្ងន់ធ្ងន់នោះទេព្រោះគាត់អាចធ្វើបានដោយគាត់នៅមានកំលាំង៕




សូមទស្សនាវីដេអូខាងក្រោម៖ 

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook