បុរសជាកម្មករផ្សារដែកម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ
-

ក្រុងព្រះសីហនុៈ បុរសម្នាក់ ជាកម្មករផ្សារដែក បានរងគ្រោះធ្ងន់ធ្ងរបំផុត ដោយឆក់ចរន្តអគ្គីសនី ពេលកំពុងផ្សារដំបូលដែកដែលស្ថិតនៅជិតបង្គោលភ្លើង ក្បែរសាលាសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹក ថ្ងៃ២៦ ខែមករា២០១៩នេះ។ ជនរងគ្រោះឈ្មោះ ហ៊ុន ចន្ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ត្រូវបានគេជួយង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែនៅមិនទាន់ដឹងថា ខាងគ្រូពេទ្យជួយសង្គ្រោះ អាយុជីវិតបានឬយ៉ាងណានៅឡើយទេ ៕

ប្រភព៖ HUY BUNLENG