ឃាត់​ជនសង្ស័យ​៩​នាក់ ​ករណី​ជួញដូរ​គ្រឿងញៀន​ នៅ​សង្កាត់​ទួល​ទំពូង​ទី​១​ ​ ដកហូត​អាវុធ​ខ្លី​១​ដើម​
-

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​ កម្លាំង​នគរបាល​ខណ្ឌចំការមន​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​៤​ សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ ដកហូត​អាវុធ​ខ្លូ​១​ដើម​។​ ការ​បង្ក្រាប​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​២៥​ ខែមករា​ ឆ្នាំ​២០១៩​ ម៉ោង​២០​និង​៥៥​នាទី​ ដោយ​ជនសង្ស័យ​ទាំង​៩​នាក់​រួម​មាន​ ៖​

១.​ឈ្មោះ​ លីវ​ ម៉ា​យ៉ា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ ។​

២.​ឈ្មោះ​ អ៊ុ​ន​ សា​វ៉េ​ត​ ហៅ​ ថា​និ​ត​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​។​

៣.​ឈ្មោះ​ លី​ វិបុល​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ ។​

៤.​ឈ្មោះ​ សួន​ កុ​ម្ភះ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ ។​

៥.​ឈ្មោះ​ សៀ​ សុ​ថុ​នា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ ។​

៦.​ឈ្មោះ​ ហ៊ា​ង​ ផ​ល្លី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ ។​

៧.​ឈ្មោះ​ អៀង​ សុខ​ឡា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ (​ក្នុង​រង្វង់​ប្រតិបត្ដិការ​)​។​

៨.​ឈ្មោះ​ ហ៊ួ​រ​ សីហា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ (​ក្នុង​រង្វង់​ប្រតិបត្ដិការ​)​។​

៩.​ឈ្មោះ​ តាំង​ ឈុ​ន​ប៊ួ​យ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ប្រាកដ​ (​ក្នុង​រង្វង់​ប្រតិបត្ដិការ​)​។​

​វត្ថុ​តាង​ សម្ភារៈ​ដកហូត​រួម​មាន​ ៖​ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០២​កូន​កញ្ចប់​ថង់​,​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០៦,​ ដែកកេះ​ចំនួន​១០,​ ម៉ូតូ​កង់​បី​ចំនួន​០៥​គ្រឿង​,​ អាវុធ​ខ្លី​ម៉ាក​ K59​ ចំនួន​០១​ដើម​ បង់​ចំនួន​០១​ គ្រាប់​ចំនួន​០៨​គ្រាប់​,​ ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​។​

​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ ៕

ប្រភព៖ ស្នងការនគរបាលជាតិ