សូមឪពុកម្តាយប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់បានធ្លាក់ពីជណ្តើរយន្ត ដោយសាការធ្វេសប្រហែសរបស់ឪពុកម្តាយនៅពេលដើរផ្សារ
ម៉ាឡេស៊ី៖ តាមការរៀបរាប់របស់អ្នកដើរផ្សារទំនើបម្នាក់បានឲ្យដឹងថា មានគ្រោះថ្នាក់ធ្លាក់ក្មេងពីរនាំងជណ្តើរយន្ត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅផ្សារទំនើបក្នុងប្រទេសម៉ាឡេស៊ី។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកម៉ោង ១០ នៅផ្សារទំនើប Mall។ បើតាមសម្តីអ្នកដើរផ្សារបាននិយាយថាក្មេងធ្លាក់គឺបណ្តាលមកពីឪពុកម្តាយគាត់មិនបានប្រុងប្រយ័ត្នទើបបណ្តាលឲ្យក្មេងនេះធ្លាក់។

គួរបញ្ជាក់ផងដែរថា ឪពុកម្តាយទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ដែលមកផ្សារជាពិសេសពេលឡើងចុះតាមជ ណ្តើរយន្តត្រូវប្រុងប្រយ័ត្ន ហើយមិនត្រូវធ្វេសប្រហែសនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតឫពិការដោយការធ្វេសប្រហែសតែមួយភ្លេតតែប៉ុណ្ណោះ៕

អត្តបទ៖ ផានិត
ប្រភពពី៖ World Of Buzz
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។