កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ២៥ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ នៅចំណុចផ្ទះលេខ ៤៣៧ ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំនួន ០២ ករណី ចាប់យកម៉ូតូ ចំនួន ០២ គ្រឿង និងភស្តុតាងទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន ០១ គ្រឿង បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ មាន ៖ករណីទី១ : អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ទឹកប៊ិច) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង ០០ នាទី ជនរងគ្រោះ

*ឈ្មោះ សុខ ឡេង ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៩០CE០ ផ្លូវលេខ ២១៤ ភូមិ២ ក្រុមទី ៩ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ សម្ភារៈបាត់បង់កាបូបស្ពាយ ពណ៌ ទឹកប៊ិច ចំនួន ០១ ប្រាក់ដុល្លារ និងប្រាក់រៀលប្រហែល៥,០០០ដុល្លារអាមេរិក ខ្សែកផ្លាកទិនទម្ងន់ មួយជី មានបន្តោងគុជចំនួន ០១ ទូរសព្ទ័ដៃម៉ាក OPPO F៥ ចំនួន ០១ គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹកលិខិតឆ្លងដែនមួយក្បាល សៀវភៅធនាគារ ចំនួន ០៣ ក្បាល ។
ករណីទី២ : អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅចំណុចមុខផ្សារស៊ុបភើស្ទ័រ ផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ២៣ នាទី ជនរងគ្រោះ ឈ្មោះ ស្រ៊ាន ទីណែត ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ ១៦E០ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ កាបូបស្ពាយ ចំនួន ០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១ ប័ណ្ណបើកបររថយន្តឈ្មោះ ស្រ៊ាន ទីណែត ចំនួន ០១ ទូរសព្ទ័ដៃម៉ាកសាំសុង ស៊ីមកាតលេខ ០៨៩ ២៧១ ០៧៩ , ០៩៦ ៧ ៣២២ ៥៨៩ ប្រាក់ដុល្លារ ចំនួន ៨០០ដុល្លារអាមេរិក។

ជនសង្ស័យ ១-ឈ្មោះ សេង សុខលាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ ៨ ផ្លូវ បេតុង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ២-ឈ្មោះ ផាន់ សារុន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងនិងភស្តុតាងចាប់យក ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ៥០២៩៩០៨ ពាក់ស្លាកលេខ ភ្នំពេញ ១HJ-៨២៧៨ (មធ្យោបាយជិះធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ផាន់ សារុន)។ ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ផ្កាឈូក ចំនួន ០១ គ្រឿង (របស់ជនរងគ្រោះចាប់យកពីឈ្មោះ ផាន់ សារុន ) ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីឡេត ពណ៌សលាយក្រហម លេខតួ ៤២៤៧៤១ -លេខម៉ាស៊ីន ៤២៤៨២៥ ពាក់ស្លាកលេខ ភ្នំពេញ ១HI-១៣៩៨ ចាប់យកពីឈ្មោះ សេង សុខលាង បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ