រន្ធត់ណាស់! សត្វឆ្កែមួយក្បាលនេះ ត្រូវបានជនកំណាចចិត្តឃោរឃៅគ្មាន​មេត្តា បានព្រួញដែកពីលើក្បាលធ្លាយមកដល់ឆ្អឹងខ្នង
-

កាលីហ្វញ៉ា៖ តាមសេចក្តីរាយការណ៍របស់ម្ចាស់ឆ្កែបានប្រាប់ក្រុមគ្រូពេទ្យឲ្យដឹងថាឆ្កែរបស់គាត់ត្រូវមនុស្សចិត្តឃោរឃៅតិរច្ឆានបានយកគ្រាប់ព្រួញដែកបាញ់ឆ្កែគាត់ពីច្រមុះធ្លាយដល់ឆ្អឹងខ្នង។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ក្បែរក្រុងកាលីហ្វញ៉ាសហរដ្ឋអាមេរិច។ សត្វឆ្កែមួយក្បាលនេះមានឈ្មោះថា Luka ជាសត្វឆ្កែដែលស្លូតនិងចូលចិត្តប្រលែងលេងជាមួយម្ចាស់និងអ្នកជិតខាងណាស់។ 

ម្ចាស់ឆ្កែបានរៀបរាប់បន្ថែមថាមុនពេលកើតហេតុគាត់បាននាំឆ្កែរបស់គាត់ដើរកំសាន្តជិតសួនមួយក្នុងរដ្ឋកាលីហ្វញ៉ា នោះពេលដែលគាត់បានចូលញុំាសាន់វុិចនិងទឹកក្រូចប្រហែលជា១៥នាទី ពេលគាត់ចេញមកវិញស្រាប់តែបាត់ឆ្កែរបស់គាត់មិនដឹងថា Luka ទៅទីណានោះទេ។ ម្ចាស់ក៍បានសួរអ្នកនៅទីនោះតែគ្មាននរណាបានឃើញសត្វឆ្កែនេះទេ។ បន្ទាប់ពីគាត់បានដើររកឆ្កែរបស់គាត់មួយសន្ទុះក្រោយមកគាត់បានឃើញLuka ឆ្កែរបស់គាត់មានគ្រាប់ព្រួញដោតជាប់ពីក្បាលមកដល់ខ្នងមានប្រលាក់ឈាមទើបគាត់មានការភ្ញាក់ផ្អើលនិងអាណិតឆ្កែរបស់គាត់ណាស់ ទើបប្រញាប់យកឆ្កែរបស់គាត់ទៅសង្រ្គោះនៅមន្ទីពេទ្យតែម្តង។ ក្រោយពីបានជួយសង្គ្រោះនិងយកចិត្តទុកដាក់ហើយបានវះកាត់ពីក្រុមគ្រូពេទ្យជំនាញរួចមក Luka បានរួចពីជីវិត៕


អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook