បើតាមការរៀបរាប់ពីម្ចាស់ហាងលក់រ៉ូបតាមអនឡាញ នៅហាង (Shop 739960 Store) បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយសារម្ចាស់ហាងរូបនេះបានធ្វើតាមសំណូមពររបស់អតិថិជន ដោយល និងសាករ៉ូបជាមុនសិន មុននិងលក់ទៅឲ្យអតិថិជនដែលនិយមចូលចិត្តទិញទំនិញតាមអនឡាញក្នុងផេករបស់គាត់ និងមិនឲ្យខកចិត្តពីអតិថិជនទេ។
រូបភាពម្ចាស់ហាងលក់រ៉ូបត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា "ALIEXPRESS AND EBAY LOVERS" ដោយអ្នកប្រើឈ្មោះ Andreea Patriche ប៉ុន្តែត្រូវបានដាក់បញ្ចូលនៅលើ Reddit ជំនូសវិញ។ រូបភាពរ៉ូបនិងម្ចាស់ហាងត្រូវបានចែកចាយតៗគ្នាឥតឈប់ឈរនូវរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយនេះ។
បើតាមសម្តីម្ចាស់ហាងប្រុសរូបនេះបានបន្ថែមថានេះគ្រាន់តែជាសំណូមពរពីអតិថិជនដែលចូលចិត្តទិញទំនិញតាមអនឡាញក្នុងផេកគាត់ទេ។ ម្យ៉ាងវិញទៀតធម្មតាអ្នកលក់ត្រូវធ្វើតាមតំរូវការអតិថិជនចឹងហើយ ដើម្បីកុំឲ្យបាត់បង់ម៉ូយនិងអតិថិជនរបស់គាត់៕
អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត
ប្រភពពី៖ World Of Buzz