ហ្វីលីពីន៖ សារព័ត៏មាន Channel News Asia បានរាយការណ៍ថាកាលពីម្សិលមិញ ថ្ងៃ អាទិត្យទី ២៧ ខែ មករា ឆ្នាំ២០១៩ មានមនុស្សស្លាប់យ៉ាងហោចណាស់១៨នាក់ ដោយការបំផ្ទុះគ្រាប់បែកដៃ២គ្រាប់នៅព្រះវិហារហ្វីលីពីន។ ក្រុមអ្នកឯកទេសបាននិយាយថាវាគឺជាការវាយប្រហារដោយគ្រាប់បែកដែលសម្លាប់មនុស្សច្រើនបំផុត បានវាយប្រហារទៅលើព្រះវិហារហ្វ៊ីលីពីនភាគខាងត្បូងដែលបានញុះញង់ដោយការបះបោរនៅក្នុងប៉ុន្មានឆ្នាំមុន ហើយបង្ហាញក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់នៅតែជាការគំរាមកំហែងទោះបីជាជំហានថ្មីៗឆ្ពោះទៅរកសន្តិភាពក៏ដោយ។

ការបង្ហូរឈាមនេះបានកើតមានតិចជាងមួយសប្ដាហ៍បន្ទាប់ពីការអនុម័តដ៏ដាច់ខាតរបស់អ្នកបោះឆ្នោតក្នុងការផ្តល់ឱ្យមូស្លីមនៅភាគខាងត្បូងការគ្រប់គ្រងលើកិច្ចការរបស់ខ្លួនដែលបានបង្កឱ្យមានក្តីសង្ឃឹមនៃការបណ្តេញអំពើហិង្សាបំបែកខ្លួនជាយូរមកហើយ។ សាកសពចំនួន១៨នាក់ ត្រូវបានយកចេញពីទីកន្លែងកើត ហើយអ្នករងរបួសធ្ងន់ជាច្រើននាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះរឿងរ៉ាវបំផ្ទុះគ្រាប់់បែកចំនួន២គ្រាប់ដែលបង្កឲ្យមានមនុស្សស្លាប់១៨នាក់នេះ និងរបួសជាច្រើននាក់នេះប៉ូលីសកំពុងតែស្រាវជ្រាវរកមុខសញ្ញាបន្ថែមទៀតទៅលើហេតុការណ៍ដ៍រន្ធត់មួយនេះ៕



អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត
ប្រភពពី៖ Channel News Asia