ភ្នំពេញៈ កាលពីពេលថ្មីនេះៗ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

នេះបើយោងតាមប្រភពលោក ពេជ្រ កែវមុនី ដែលជាអភិបាលខណ្ឌមានជ័យ បានបង្ហោះនៅលើទំព័រផ្លូវការ របស់លោកឲ្យដឹងថា «កម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវវេងស្រេង (ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ) ផ្លូវ២១៧ និងនៅមុខផ្សារស្ទឹងមានជ័យចាស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ ដោយធ្វេីការចាប់ដកហូតសម្ភារៈមួយចំនួនដែលពួកគាត់ដាក់លើចិញ្ចើមផ្លូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដេីម្បីរងចាំម្ចាស់មកធ្វេីការសន្យាណែនាំ មិនអោយដាក់តាំងលក់ទៀតទេ ។ អាជ្ញាធរយើងមិនចង់ប៉ះពាល់ ឬរំខានចំពោះផលរបរសំភារៈរបស់បងប្អូនឡើយ តែខ្ញុំគ្មានជម្រើស ម្ដងហេីយម្ដងទៀត គួរណាស់បងប្អូនមេត្តាយោគយល់ និងអាណិតអាសូរចំពោះខ្ញុំ និងក្រុមការងាររបស់ខ្ញុំផង បើបងប្អូនមានបងប្អូន កូនចៅបម្រើការងារ ដូចពួកខ្ញុំដែរ តើបងប្អូនគិតយ៉ាងណាដែរចំពោះពួកគេ???

យើងខ្ញុំពិតជាប្រឈមមុខចំពោះបងប្អូនមែន តែយើងខ្ញុំធ្វើនេះ គឺមិនមែនដើម្បីយើងខ្ញុំទេ គឺដើម្បីបងប្អូន និងផលប្រយោជន៍រួមប៉ុណ្ណោះ។ ចំពោះបងប្អូនដែលកំពុងលក់ដូរតាមផ្លូវដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ យើងខ្ញុំនឹងបន្តចុះមានវិធានការជាបន្តបន្ទាប់ យើងខ្ញុំនឹងចុះអនុវត្តគ្រប់ពេលទាំងអស់តាមពេលវេលាជាក់ស្តែងដែលអាចធ្វើបាន ដោយមិនមានជូនដំណឹងទៀតឡើយ៕ សូមអរគុណ!»៕




