អាកាសធាតុប្រែប្រូល ប្រយ័ត្នភ្លើងទៀន.... ទុស្សេខ្សែភ្លើង ក្លាយជាអគ្គិភ័យឆាបផ្ទះប្រជាពលរដ្ឋអស់១ខ្នង យ៉ាងសន្ឋោរសន្ឋៅ នៅស្រុកអូរជ្រៅ
បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១០ៈ៤០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិឈូក ឃុំចង្អារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មានករណីអគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលម្ចាស់ផ្ទះមានឈ្មោះ ពួត អាយុ៥៩ឆ្នាំ។ ឆេះផ្ទះទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ ប្រក់ស័ង្កសី ធ្វើពីឈើ។ មូលហេតុសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង។ក្នុងនោះរថយន្តបានចេញអន្តរាគមន៍ផងដែរ ប៉ុន្តែដោយសារតែផ្លូវមានចម្ងាយឆ្ងាយ ទើបភ្លើងឆាបឆេះអស់គ្មានសល់ ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។