មានរឿងគួរឲ្យរន្ធត់មួយបានកើតឡើងនៅផ្សារទំនើប ក្នុងទីក្រុងសៀងហៃដែលបុរសម្នាក់បានទម្លាក់ក្មេងស្រីពីជាន់ទី៣ រួចលោតសម្លាប់ខ្លួនឯងតាមក្រោយតែជា...
-

សៀងហៃ៖ បើតាមការរៀបរាប់ពីមនុស្សដែលបានឃើញហេតុការណ៍គួរឲ្យរន្ធត់មួយដែលបានកើតឡើងនៅផ្សារទំនើបជាន់ទី៣ នៅទីក្រុងសៀងហៃប្រទេសចិន។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យ​មនុស្សជាច្រើននៅផ្សារទំនើបមានការភិតភ័យនិងរន្ធត់ជាខ្លាំងនៅពេលបានឃើញហេតុការដែលបុរសចិត្តឃោរឃៅនេះបាន​​ទម្លាក់ក្មេងស្រីមកកញ្ចក់ខាងក្រោមពេលដែលនាងដើរចេញពីបន្ទប់ទឹក។ 

នៅពេលដែលបុរសបានចាប់ក្មេងស្រីទម្លាក់មកខាងក្រោមហើយបុរសម្នាក់នេះបានលោតទម្លាក់ខ្លួនមកតាមក្រោយតែជាសំណាងទាំងក្មេងស្រីនិង ជនបង្កនេះមិនបានស្លាប់ទេ ដោយសាមានការជួយសង្រ្គោះពីអ្នកនៅទី​​នោះ ហើយបាននាំពួកគេទាំង២នាក់ទៅមន្ទីរពេទ្យ។ តាមការរៀបរាប់ពីលោកអ៊ុំម្នាក់ដែលលក់ខោអាវនៅផ្សារទំនើបនេះបានឲ្យដឹងថា ក្មេងស្រីរងគ្រោះរូបនេះពុំទាន់មានក្រុមគ្រួសារមកទទួលនោះទេ។ បើតាមការបន្តរៀបរាប់ពីលោកអ៊ុំបន្ថែមទៀតថាជនដែលបង្កនេះប្រហែលមានវិបត្តិខាងហិរញ្ញវត្តុខ្លាំងណាស់មលើទៅទើបគិតអ្វីមិនចេញបានសម្រេចចិត្តធ្វើទង្វើបែបនេះ៕

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook