ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ៤៥នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយរថយន្តដឹកឆាកតន្ត្រីស្រាបៀរថៃហ្គ័រមួយគ្រឿង បានកោសនឹងខ្សែកាបដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋតាមឃាត់រថយន្ត ប៉ុន្តែតំណាងខាងរថយន្តបានដោះស្រាយ និងធ្វើការតភ្ជាប់បណ្តាញខ្សែកាបនោះ ឲ្យប្រជាពលរដ្ឋវិញផងដែរ។

ក្នុងនោះយើងសង្កេតឃើញថា នៅតាមបណ្តោយផ្លូវ៤៣០នេះ មានរថយន្តភាគច្រើនចតនៅលើផ្លូវ ហាក់បីដូចជាសមត្ថកិច្ចក្នុងខណ្ឌចំការមន មិនសូវរៀបចំសណ្តាប់ធ្នាប់ បណ្តាយផ្លូវ៤៣០នេះ ទាល់តែសោះ រហូតមានការកកស្ទះទាំងព្រឹកទាំងល្ងាច។ ជាពិសេសនោះ គឺភាគច្រើនមានភោជនីយដ្ឋាន ទីតាំងលក់-បាយ មីឆា កាហ្វេ នំបញ្ចុក អមតាមដងផ្លូវ ដែលជាហេតុធ្វើឲ្យអ្នកទិញយកយានយន្តមកចតនៅលើដងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងមានគ្រោះថ្នាក់ ទាំងដែលសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលទំពូងទី២ និងអធិការខណ្ឌចំការមន មិនដែលចុះមករៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនោះទេ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់រាល់ថ្ងៃ ៕








