ស្ដែងៗខ្លាំងណាស់... មុនពេលកើតហេតុបុរសម្នាក់ ជិះ​ម៉ូតូ​ដឹក​សាំង គេចរថយន្ត ដួល​ផ្ទុះ​ឆេះស្លាប់​មួយរំពេច យ៉ាងអណោចអធម៌.... (មានវីដេអូ)
-

ភ្នំពេញៈ កាលពីថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ ស្ថិតនៅ​តាម​បណ្តោយ ផ្លូវ​៣៣៧ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មានគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បណ្ដាល​អោយ​បុរស​ម្នាក់ ត្រូវ​ភ្លើង​ឆាបឆេះ​ស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារ​ជិះ​ម៉ូតូ​ដឹក​សាំង ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ រាលដាល​ដល់​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ដែលចតទុកចោល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់អ្នកដំណើរនៅតាមដង់ផ្លូវ។

ដោយឡែកកាលពីពេលថ្មីៗនេះ មានការបញ្ចេញវិដេអូមួយ ស្តីពីហេតុការខាងលើ ដែលថតដោយកាម៉េរ៉ាសុវត្ថិភាពនៅម្តុំកន្លែងនោះ មុនពេលកើតហេតុឃើញថា ម៉ូតូដឹកសាំងខាងលើ បានបើកក្នុងល្បឿនលឿន លុះមកដល់ចំនុចផ្លូវបែកជាបួន ក៏វ៉ាក់អើជាមួយឡាន ក៏គេចបណ្តាលឲ្យដួល ឆាបឆេះសាំងដែលដឹកនោះ ឆេះស្លាប់មួយរំពេចយ៉ាងអណោចអធម៌។ សូមទស្សនាវីដេអូខាងក្រោមៈ