តារាសម្តែង និងបង្ហាញម៉ូដ ដ៏មានប្រជាជាប្រិយភាព កញ្ញា សូដា នីតា ដែលទទួលបានការគាំទ្រជាខ្លាំង និងក្តោបបានទីផ្សារជាច្រើននោះ ក៏បានសារដ៏វែង លើបណ្តាញសង្គមហ្វេសប៊ុក និងពោលពាក្យអរគុណដ៏កេរ្តិ៍ដំណែល ដូនតា ដែលបានបន្សល់ទុកនូវ ប្រាសាទដ៏អស្ចារ្យ ដែលធ្វើឲ្យជនបរទេសស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។

កញ្ញា បានបង្ហោះសារថា" អរគុណកេរ្តិ៍តំណែងពីដូនតាដែលសន្សល់ទុកអោយកូនចៅ ពី១តំណរដល់១តំណររហូតដល់ពិភពលោកបានស្គាល់ប្រទេសកម្ពុជា មិនថាអ្នកណា រស់នៅប្រទេសណាឡើយគឺតែងតែចង់មកឃើញប្រាងប្រសាទអង្គរវត្តដ៏បវរ១នេះ ហើយ នឹងតំបន់ទេសចរផ្សេងៗទៀតដែលរាប់មិនអស់នៅក្នុងប្រទេសកម្ពុជា។

សូម្បីតែយើងជាខ្មែរនៅគយគន់មិនអស់រាប់ក្បូរក្បាច់ចរនានៃប្រាសាទអង្គរផង ចុះទំរាំសាសន៍គេ គេប្រាកដជាមិនអស់ចិត្តនឹងជក់ចិត្តរាល់តំបន់នាៗក្នុង២៥ខេត្តក្រុងប្រទេសរបស់យើង។ យើងមានរបស់ល្អៗជាច្រើនសំរាប់ទាក់ទាញភ្លៀវទេសចរគ្រប់ប្រទេសមកកំសាន្តក្នុងប្រទេសរបស់យើង។

ហេតុដូចនេះ យើងជាម្ចាស់ផ្ទះ ម្ចាស់ប្រទេស គួរគប្បីត្រូវតែថែររក្សាបរិស្ថានអោយបានស្អាត អនាម័យល្អ កុំចោលសំរា ផ្តេសផ្តាស់ មិនថាក្រៅរឺក្នុង ព្រោះភ្លៀវរបស់យើងមានរាប់លានអ្នកចេញចូលមិនចេះឈប់ឈរ។

យើងត្រូវតែរក្សាអោយបានល្អ នឹង ចេះជួយសំអាតគ្នាកុំចោលសំរាមតាមដងផ្លូវ ជួយសំអាតទីក្រុងអោយបានស្អាត ប្រៀបដូចជាយើងសំអាតផ្ទះយើង ពេលភ្លៀវចេញទៅបាត់ គេនឹងសសើរយើងពីក្រោយខ្នងថា ... អូ !!! ផ្ទះនេះស្អាត អនាម័យល្អ មានរបៀបក្នុងការស់នៅ។

ដូចគ្នានឹងយើងនាំគ្នាជួយសំអាតប្រទេសទាំងមូល ពេលគេទៅវិញគេក៏សរសើរប្រទេសយើង ថ្ងៃក្រោយគេមកលេងប្រទសទៀត យើងក៏បានចំណូលគ្រប់ មិនថា មិនថា ដេកដើរអង្គុយ គឺយើងសុទ្ធតែបានចំណូលពីពួកគេទាំងអស់។

អោយតែវិស្ស័យទេសចររីកចម្រើន ប្រជាជនយើងគ្រប់ខេត្ត គ្រប់តំបន់ក៏អោយរកចំណូលបានច្រើន កាត់បន្ថយភាពក្រីក្ររ តោះ យើងនាំគ្នា សំអាតបរិស្ថានទាំងអស់គ្នា"។






ប្រភព៖ So Danita