អាណិតណាស់...លោកយាយពិការជើង លោកតាពិការភ្នែក រស់នៅក្នុងខ្ទមធ្លុះធ្លាយ ពិតជាគួរឲ្យវេទនាណាស់...
-

លោកតាចំណាស់ម្នាក់​ រស់នៅក្នុងខ្ទមកំសត់ ទាំងវេទនា ព្រមជាមួយភ្នែកពិការ មិនអាចធ្វើការអ្វីបាន មិនដឹងថា គាត់រស់នៅលំបាកខ្លាំងប៉ុណ្ណាទេ ។ លោកតាកំសត់រស់នៅក្នុង ភូមិ​ព្រៃ​តាដុក​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះសារអមជាមួយនឹងរូបភាពរបស់លោកតា ដែលស្ថិតនៅក្នុងខ្ទមកំសត់ ដោយម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "រស់​នៅ​ក្រោយ​មេឃ​តែមួយ​ប៉ុន្តែ​វាសនា​ខុស​គ្នា​ share1ក្រែងមាន សប្បុរសជន​ជួយ​គ្រួសារ​គាត់​។ យាយ​ពិការ​ជេីង​ លោក​តា​ ពិការ​ភ្នែក​ រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ ផ្ទះ​ធ្លុះធ្លាយ​ វ័យ​ចាស់​ជរា​មិនអាច​រកអ្វី​បាន​ សូម​បងប្អូន​សប្បុរសជន​ ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ផង។ គាត់​រស់​នៅ​ ភូមិ​ព្រៃ​តាដុក​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​"។


ក្រោយពីបានឃើញ រូបភាពដ៏កំសត់មួយនេះហើយនោះ ធ្វើឲ្យមហាជន ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះទាំងលោកយាយ និងលោកតា ពិតជាលំបាកវេទនាខ្លាំងណាស់។


ប្រភព៖ Nourn Sobourn