វេទនាណាស់...លោកយាយចំណាស់ម្នាក់ ដេកឈឺនៅនឹងកន្ទេល គ្មានកូនចៅមើល សង្ឃឹមអ្នកជិតខាងផ្តល់ចំណីហាអារហូប ហើយពេលខ្លះដាច់បាយទៀតផង...(មានវិដេអូ)
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា បានបង្ហោះវិដេអូ ពីលោកយាយម្នាក់ គាត់មានជំងឺហើយ គ្មានទាំងកូនចៅទៀត ។ សព្វថ្ងៃគាត់រស់នៅក្នុងភូមិស្លាភ្នំ​ ស្រុក​មេមត​ ខេត្តត្បូងឃ្មុំ​។


នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "អាណិតលោកយាយណាស់មានជំងឺគ្មានកូនចៅទៀត?សូមជួយសែរមួយបងប្អូន??

ខ្ញុំរ៉ាហ្វីនបានឃើញលោកយាយម្នាក់ដែលគាត់មានជំងឺប្រចាំថ្ងៃគ្មានកូនគ្មានទីពឹងទេបងប្អូនមានតែអ្នកចិត្តខាងទេអោយបាយអោយទឹកហូបពេលខ្លះអត់បាយក៏មានដែរបងប្អូន?។


ខ្ញុំបាទរ៉ាហ្វីនបានឃើញហើយពិតជាអាណិតគាត់ណាស់បងប្អូន?សូមបងប្អនជួយគាត់ផងបងប្អូនបើសិនបងប្អូនបានឃើញហើយសូមបងប្អូនជួយសែរដើម្បីអោយបងប្អូនយើងបានឃើញនិងបានជួយដល់ពួកគាត់ផង1000៛ក្ដី2000៛ដើម្បីអោយគាត់បានព្យាបាលនិងហូបគ្រប់គាន់និងគេផងបងប្អូនផងបងប្អូនជិវិតគាត់ជីវិតយើងគ្មានអ្នកណាម្នាក់ចង់លំបាកទេមានតែអំពើរល្អទេទើបអាចជួយយើងបានណាបងប្អូនសព្វថ្ងថ្ងៃគាត់រស់នៅភូមិស្លាភ្នំ​ ស្រុក​មេមត​ ខេត្តត្បូងឃ្មុំ​ ហើយបើសិនជាបងប្អូនចង់ជួយគាត់ផងបងប្អូន បងប្អូនចង់ជួយគាត់អាចទំនាក់ទំនងមកលេខទូរស័ព្ធទំនាក់ទំនង់​ 081641318​ 0972445739ឫក៏អាចអញ្ចើញទៅផ្ទាល់ក៏បានដែរណាបងប្អូនយើងរួមគ្នានិងសាមគ្គីគ្នាដើម្បីមនុស្សធម៌នៃប្រទេសជាតិយើងទាំងអស់គ្នាណា??សង្ឃឹមថាអល់ឡោះទ្រងនិងទទួលយកអំពើល្អរបស់ពួកយើងទាំងអស់គ្នាណាបងប្អូន??"។


មានវិដេអូៈ



ប្រភព៖ ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា