ជួយគាំទ្រផង...បន្លែធម្មជាតិពិតៗ ដាំដោយកសិករ ភូមិ អ្នកតាជ័យ នឹង ភូមិត្រពាំងប្រស្រែកើត ខេត្ត ព្រៃវែង...
នាពេលបច្ចុប្បន្ន ម្ហូបអាហារ បន្លែ បង្ការ ដែលយើងញុាំរាល់ថ្ងៃ ពិតជាមានច្រើន ហូហារ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ធ្វើឲ្យមហាជនភ័យខ្លាចនោះ គឺបន្លែមានសារធាតុគីមី ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព។

យ៉ាងណាមិញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ នៅគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ឃុំ គោកគង់លិច" បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយមានភ្ជាប់ជាមួយនឹងរូបភាព បន្លែយ៉ាងស្រស់ នៅក្នុងទឹកដី ខេត្តព្រៃវែង ជាច្រើនហិកតា។ ជាក់ស្តែងថា នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "បន្លែ ធម្មជាតិ ពិត ៗ ផលិតលើផ្ទៃដី 12ហិកតា ដោយកសិករភូមិ អ្នកតាជយ័ ត្រពាំងប្រស្រែលិច នឹង ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិថ ស្រុកកញ្ជ្រៀច ខេត្ត ព្រៃវែង" ។

ទន្ទឹមនឹងនេះ ក៏មានអ្នកបងប្អូនជាច្រើន ធ្វើការគាំទ្រ ចំពោះបន្លែធម្មជាតិ ហើយក៏មានបងប្អូនខ្លះគាត់បានលើកឡើងថា "គួរឲ្យញុាំណាស់"៕


ប្រភព៖ ឃុំ គោកគង់លិច
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។