សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? នៅល្ងាចនេះខ្ញុំ នឹងទៅចូលរួមពិធីស្រាយបួស ជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់
ដូចសព្វមួយដង ការងារខ្ញុំគឺមានជារៀងរាល់ថ្ងៃ។ ក្រោយពីបានពិនិត្យ និងសម្រេចលើឯកសារមួយចំនួនរួចហើយ នៅល្ងាចនេះខ្ញុំនឹងទៅចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់។ ខ្ញុំសូមអរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ដែលតែងតែបោះឆ្នោតគាំទ្ររូបខ្ញុំនិងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមគ្រួសារនិងប្រទេសជាតិអោយកាន់តែរីកចម្រើន។
សូមជូនពរបងប្អូនខ្មែរឥស្លាម និងជនរួមជាតិបានសប្បាយរីករាយចុងសប្តាហ៍ ហើយសូមមានសុខសុវត្ថិភាពក្នុងការបើកបរនៅតាមដងផ្លូវទូទាំងប្រទេស៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។