អាសូរណាស់...លោកយាយចំណាស់ម្នាក់​ មានជំងឺប្រចាំកាយ (ជំងឺប្រកាច់) បានដួលទៅលើភ្លើង ត្រូវភ្លើងឆេះមុខខ្ទេច រហូតពិការភ្នែកទៀតផង..
ស៊ីហៀង
-

ហ្វេសប៊ុកៈ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra ដោយសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់លោកយាយចំណាស់ម្នាក់ ដែលគាត់កំពុងតែជួយនូវការលំបាក ហើយថែមទាំង ត្រូវភ្លើងឆេះមុខទៀត។


ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "#ហុឺមសូមជួយគាត់ផង៚ក្ររហើយនៅមកជួយរឿងអាក្រក់បែបនេះទៀត ដោយសារតែមានជំងឺប្រចាំកាយ (ជំងឺប្រកាច់) ត្រូវបានដួលទៅលើភ្លើង ត្រូវភ្លើងឆេះមុខខ្ទេច រហូតពិការភ្នែក ត្រូវការបងប្អូនសប្បុរសជនជួយលោកយាយផង ដោយក្ដីអាណិតស្រលាញ់ពីបងៗ ។អីលូវនេះសូម្បីតែស្បៀងអាហារក៏ដាច់ដែល ដោយបានអ្នកជិតខាងជួយហុចបាយអោយគាត់ម្ដងម្កាលទេ ..!


#លោកយាយរស់នៅភូមិ ត្រពាំងក្រឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ លោកយាយឈ្មោះ អុយភុំ អាយុ85ឆ្នាំ។

បងប្អូនអាចទាក់ទងផ្ទាល់ប្អូនប្រុស Sky Smile ដែលនៅជិតផ្ទះគាត់តាមរយះលេខ :087,361323ឬក្រុមការងារខ្ញុំបាទ Phorn Chetra លេខ:☎️096,9988938-085 ,600076 សូមអរគុណ..!!!"។


ប្រភពៈPhorn Chetra