លោកតាន់ គឹមសួរ លើកឡើងថា ទ្រឹស្តីរបស់អ្នកលក់អនឡាញមួយចំនួន ថា ទាល់តែបញ្ចេញកេរ្តិ៍ម៉ែចែកឲ្យខ្លះ ទើបលក់ដាច់...
-

បច្ចុប្បន្ននេះ មានបងប្អូនជាច្រើន បានប្រកបមុខរបរជាអ្នកលក់តាមអនឡាយ នេះគឺដោយសារតែ បច្ចេកទេសមានការជឿនលឿន ធ្វើឲ្យវិស័យនៅក្នុងការលក់ដូច ក៏កាន់តែមានភាពងាយស្រួលជាងមុន។ 


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកតា​ន់ គឹមសួរ ក៏បានលើកឡើងពីការលក់ដូរ ដោយកាយវិកាយសមរម្យ និងមិនសមរម្យ ដែលជាហេតុធ្វើឲ្យមនុស្សប្រុសមួយចំនួនតូច កើតជាតណ្ហាឡើង ធ្វើឲ្យមានក្មេងស្រីរងគ្រោះជាច្រើន ដូចជាក្មេងនៅមណ្ឌលរបស់លោកស្រីម៉ម សុម៉ាលី ជាដើម ដែលគាត់បានជួយដល់ក្មេងដែលរងគ្រោះ ដោយការរំលោភបំពានដោយអ្នកជិតខាង សាច់ញាតិរបស់ខ្លួនជាដើមនោះ។


លោកតាន់ គឹមសួរ បានលើកឡើងនៅក្នុងសង្គមហ្វេសប៊ុកថា "ទ្រឹស្តីរបស់អ្នកលក់អនឡាញមួយចំនួន៖ «ទាល់តែបញ្ចេញកេរ្តិ៍ម៉ែចែកឲ្យខ្លះ ទើបលក់ដាច់» «កេរ្តិ៍ម៉ែខំចែកឲ្យប៉ុណ្ណឹងដែរ មិនយកមកប្រើ ដូចជាស្តាយពេក» ចុះម្នាក់ស្រីនេះវិញ? ជាអ្នកលក់អនឡាញដែរតើ គាត់មិនដែលបញ្ចេញបង្ហាញរូបភាពថោកទាបអ្វីទាំងអស់ ហេតុអ្វីគាត់នៅតែលក់ដាច់? កត្តាជាច្រើនដែលត្រូវសិក្សាពីគាត់ ថ្ងៃណាមួយខ្ញុំនឹងស្នើសុំគាត់បើកវគ្គចែករំលែកបទពិសោធន៍អំពីភាពជោគជ័យនៃការលក់ដោយមិនចាំបាច់បង្ហាញកេរ្តិ៍ម៉ែឬរូបភាពថោកទាបដោយមិនគិតថ្លៃអ្វីទាំងអស់"។


ប្រភព៖ Tan Kimsour