ឪពុក ម្តាយក្មេងស្រីរងគ្រោះ ស្នើរឲ្យសុំដល់សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីគ្រប់ជាន់ថា្នក់ ថា មិនចង់ឲ្យសមត្ថកិច្ចដាក់គុកជនសង្ស័យនោះ គឺទុកឲ្យប្រជាពលរដ្ឋជាអ្នកដាក់ទោស ជនសង្ស័យវិញ...(មានវិដេអូ)
-

នៅមុននេះបន្តិច លោក K01 បានទៅដល់ផ្ទះម្តាយ ឪពុកក្មេងរងគ្រោះ ដែលត្រូវបានជនដៃដល់ រំលោភសម្លាប់ ពីនាក់បងប្អូនយ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខេត្ដព្រះសីហនុ បង្កធ្វើឲ្យមហាជនទូទាំងប្រទេសមានការថ្កោតទោស និងខឹងសម្បារជាខ្លាំង រហូតស្នើដល់រាជរដ្ឋាភិបាលគួរតែសម្លាប់ជនដៃដល់ថែមទៀតផង។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក K01 បានបង្ហោះសារថា​"ឪពុកម្តាយ ក្មេងស្រីរងគ្រោះ សូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ជួន ណារិន្ទ ដែលបានខ្នះខ្នែងជួយតាមស្រាវជ្រាវរកមុខជនដៃដល់ មកដាក់ទោសតាមច្បាប់ហើយ ។ ម្តាយជនរងគ្រោះ ស្នើរសុំដល់សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរគ្រប់ជាន់ថា្នក់ ថា "ស្នើរសុំឲ្យប្រជាពលរដ្ឋជាអ្នកដាក់ទោស ជនដៃដល់ តែម្តង មិនចង់ឲ្យសមត្ថកិច្ចដាក់គុកជនជាប់សង្ស័យនោះទេ ក្នុងមានគាត់ជាម្តាយម្នាក់ ដែលបានបាត់បង់កូនជាទីស្រលាញ់។ ជីវិតវាមួយ សងជីវិតកូនខ្ញុំពីររួចទេ "។


គួរបញ្ជាក់ផងដែរថា ជនសង្ស័យមានឈ្មោះថា មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ និងបានសារភាព ពីសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តិថា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានធ្វើសកម្មភាពប្រើដៃលេងប្រដាប់ភេទក្មេងស្រីអាយុ១០ឆ្នាំ ហើយបានស៊កប្រដាប់ភេទខ្លួនចូលទៅក្នុងប្រដាប់ភេទរបស់ក្មេងស្រី ពេលនោះក្មេងប្រុសអាយុ០២ឆ្នាំក៏បានចូលមកទាន់ ខ្លួនក៏បានទះ០២ដៃ ទាត់មួយជើងខ្ទប់នឹងជញ្ជាំង បណ្តាលឲ្យក្មេងប្រុសនោះស្លាប់តែម្តង បន្ទាប់មកខ្លួនក៏ធ្វើសកម្មភាពរំលោភក្មេងស្រីបន្តនិងធ្វើទារុណកម្មលើរាងកាយក្មេងស្រី មុននឹងគេចខ្លួន ។


មានវិដេអូ៖


ប្រភព៖ Sola Khang