នាពេលបច្ចុប្បន្នមានបងប្អូនខ្មែរជាច្រើន បានចូលរួមយ៉ាងសកម្ម នៅក្នុងសង្គមមនុស្សធម៏ ដើម្បីជួយដល់ជនរងគ្រោះ និងចាស់ជរា ក្មេងកំព្រា ជាដើម ដែលពួកគាត់កំពុងតែជួបនូវការលំបាក។

យ៉ាងណាមិញ កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hea Bol បានបង្ហោះសាររូបភាពរបស់លោកតា ធាក់ស៊ីក្លូម្នាក់ កំពុងតែសម្រាននៅលើស៊ីក្លូរបស់គាត់ ។ វ័យកាន់តែចាស់ ជីវិតជាអ្នកធាក់ស៊ីក្លូក៏កាន់តែពិបាក ហើយក៏ពុំសូវមានអ្នកជិះដូចមុនទៀត ទើបធ្វើឲ្យលោកតាពិតជាមានការលំបាកខ្លាំងណាស់។

ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា លោកតាគាត់មានអាយុ៨០ឆ្នាំហើយ ហើយតាំងពីព្រឹករហូតមកយប់ម៉ោងជាមួយទៅហើយ សូម្បីតែ10000រៀល ក៏គាត់រកមិនទាន់បានផង តើធ្វើយ៉ាងណាទើបគាត់អាចចិញ្ចឹមខ្លួនបានទៅ?

ក្រោយពីបានឃើញការបង្ហោះសារអមជាមួយនឹងរូបភាពនោះភ្លាម ធ្វើឲ្យមហាជនបង្ហាញអារម្មណ៍អាណិតលោកតាជាខ្លាំង ព្រោះថា លោកតាកំធាក់ស៊ីក្លូ តាំងពីតាខ្មៅ មករត់នៅសូរិយាម៉ល ហើយក៏នៅតែមិនអាចរកប្រាក់ ដើម្បីចិញ្ចឹមជីវិតបានទៀត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Hea Bol បានរៀបរាប់ថា "ម៉ោង1:36នាទីលោកតាប្រាប់ចៅថារកមិនទាន់បាន10000រៀលនោះទេ តាំងពីព្រឹកមកដល់ម៉ោងស្មើនេះ?ផ្ទះនៅតាខ្មៅឆ្ងាយសុខចិត្តជិះមករត់នៅសូរិយាម៉លដើម្បីរកលុយទៅមើលជំងីយាយនៅឯផ្ទះ?អាយុ80ហើយស៊ូរត់សុីក្លូដាច់យប់?តាគេ តាយើង?ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនអូសរំលងទៅចុះ?"។
ប្រភព៖ Hea Bol