មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុននេះបន្តិចដោយសារតែមានបងស្រីម្នាក់គាត់បានចាញ់បោក ពួកជនខិលខួចដែលតែងតែខលទៅបោកប្រាស់គេតាមទូរស័ព្ទ ថាឈ្នះរង្វាន់ធំ ពីក្រុមហ៊ុន នាៗ ហើយឲ្យយើងផ្ញើរលុយឲ្យពួកវាដើម្បីរត់ការយករង្វាន់ធំឲ្យគាត់ បន្ទាប់ពីជន ខិលខួចនោះដកលុយរួចហើយស្រាប់តែទាក់ទងលេងបានតែម្តង ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Soeun បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ?ក្នុងនាមខ្ញុំជាភ្នាក់ងារវីង សុំចូលរួមសោកស្តាយផងចំពោះបងប្រុសនិងបងស្រី គាត់បានចាញ់បោកពួកបាតសង្គមនៅទឹកប្រាក់ចំនួន18000000r(18លានរៀល)វាប្រាប់ថាគាត់ត្រូវរង្វាន់3លានដុល្លានិង ត្រាក់ទរ័មួយគ្រឿង វាជារឿងដដែលៗមិនគួរកេីតតែនៅតែអាចកេីតទៅបាន??ដោយសារខ្វះការពិចារណា ដូចនេះខ្ញុំសូមផ្តាំទៅប្រជាជនគ្រប់គ្នាកុំអោយមានករណីនេះកេីតឡេីងទៀត រឿងរង្វាន់មិនមែនត្រូវងាយៗអត់ហេតុផលនោះទេ??"។

មានបងប្អូនខ្មែរយើងមិនទិចទេដែលចាញ់បោកពួកជនទាំងនេះ ហើយក៏មិនទាន់មានសម្ថតកិច្ចណាអាចបង្ក្រាបរឿងនេះបានទេ គឺនៅតែមាន និងបង្ករភាពចលាចល់ដល់ប្រជាពលរដ្ឋពេញប្រទេ សុមសម្ថកិច្ចចាប់អារម្មណ៍លើករណីនេះផង កំឲ្យវាបានដៃពេកព្រោះពេលខ្លះវា បោកទាំងប៉ូលិសទៀត ពិតជាសាហាវណាស់។



