អ្នកស្រាវជ្រាវឱសថសាស្ត្រវ័យក្មេងម្នាក់ ហាមដាច់ខាតមិនឲ្យបងប្អូន យកផ្កាក្ងោកមកពិសារ ព្រោះសុទ្ធតែប៉ះពាល់សុខភាព និងបណ្តាលឲ្យ...
-

កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វសប៊ុកជាច្រើនបានធ្វើការចែករំលែក តៗគ្នា ពីការធ្វើចំនីអាហារមួយប្រភេទ ដោយការប្រើផ្កាក្ងោកមកធ្វើជាអាហាពិសា។ ពាក់ព័ន្ធនឹងករណីនេះ ធ្វើឲ្យបងប្អូនជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង និងមានអ្នកខ្លះក៏ចង់ដឹងថា តើផ្កាក្ងោកពិតជាអាចយកមកធ្វើជាម្ហូបអាហារបានមែនឬយ៉ាងណា? 


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ចង់ដឹង ព្រោះរាល់ពេលគ្រាន់តែយើងយកវាមកពិសារធម្មតា វាក៏មានជាល្វីងតិចៗ ហើយក៏មិនដែរដឹងថា រុក្ខជាតិនេះគេអាចនឹងយកមកធ្វើម្ហូបបាននោះទេ។


ដោយឡែកក្រោយពីមានការបង្ហោះសារយ៉ាងដូច្នេះហើយនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ បានធ្វើការបង្ហោះ ដោយសូមកុំឲ្យបងប្អូនទទួលទានឲ្យ ព្រោះអាចនឹងប៉ះពាល់ដល់សុខភាព​របស់យើងបាន។


ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា "DARY Chhavarath - ដារី ឆាវវ៉ារ៉ាត" គាត់បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា "ខ្ញុំបាទត្រូវតែប្រញ៉ាប់ផុសបន្តិច ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ

#ហាមយកផ្កាក្ងោកមកពិសា ថ្មីៗនេះខ្ញុំឃើញផេកមួយផ្សព្វផ្សាយពីម្ហូប បានបង្ហាញម្ហូបដោយយកផ្កាក្ងោកញាំជាមួយសាច់មាន់។ សូមបងម្ចាស់ផេកប្រុងប្រយ័ត្នចំពោះការបរិភោគរុក្ខជាតិមួយថ្មី ដែលគេមិនដែលហូប មុននឹងពិសាខ្លួនឯង និង ផ្សព្វផ្សាយបន្ត ដោយសារផ្កាវាមានផ្ទុកសារធាតុពុល hydrogen cyanide (HCN)បើញុាំដោយចំអិនជាតិនេះអាចហើរបាត់មួយភាគធំតែនេះញាំស្រស់ៗ) & tannins ក្នុងកំហាប់ខ្ពស់ផង។


?ក្ងោក (Delonix regia, Caesalpinoidae)យោងតាមឯកសារស្រាវជ្រាវគ្រាប់ខ្ចីរបស់វាអាចហូបបាន តែពេលទុំគឺពុលខ្លាំង ហើយផ្នែកផ្សេងៗទៀតរបស់វាសុទ្ឋតែប៉ះពាល់សុខភាពបើទទួលទាន ហើយគេនិយមយករុក្ខជាតិនេះទៅ #បំពុលសត្វសុនខ (ឆ្កែ)"៕


ប្រភព៖ DARY Chhavarath - ដារី ឆាវវ៉ារ៉ាត