កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយ ត្រូវបានគេចែកចាយជាច្រើន ក្រោយពីលោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាម បានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ពេលកំពុងជួបជុំ សើចសប្បាយ ដោយមានការបរិភោគនំបញ្ចុកជុំគ្នាផង នោះ ជាហេតុធ្វើឲ្យមហាជនមានការមិនពេញចិត្តជាខ្លាំង ចំពោះបញ្ហាមួយនេះ។

ដោយឡែកឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានបង្ហាញការខកចិត្ត និងសោកស្តាយជាទីបំផុត ចំពោះទង្វើររបស់លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាម ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ បែបនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។
គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត ។
សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ៕
មានវិដេអូ៖
ប្រភព៖ គួចចំរើន/KuochChamroeun