លោកឧកញ៉ា ទៀ វិចិត្រ ថា រូបរាងស្អាតបាតឲ្យគេស្រលាញ់ត្រឹមមួយរយះពេលខ្លី តែចរិតមារយាទថ្លៃថ្នូរ អាចឲ្យគេគោរពស្រលាញ់មួយជីវិត...
ស៊ីហៀង
-

មហាជនជាច្រើនពិតជាស្គាល់ លោកឧកញ៉ា ចិត្តធម៏ម្នាក់ ដែលលោកតែងតែជួយដល់លោកយាយ លោកតា ក្មេងៗ និងជនទីទាល់ក្រ មិនថានៅក្នុងភ្នំពេញ ឬ តាមបណ្តាខេត្តនោះទេ គឺលោកតែងតែជួយជានិច្ច​ គឺលោកមិនដែរព្រងើយកន្តើយ និងភាពឈឺចាប់ និងស្រែកដង្ហើយសុំជំនួយពីសំណាក់ជនក្រខ្សត់ម្តងណាឡើយ។


លោកឧកញ៉ា ទៀ វិចិត្រ ត្រូវបានមហាជនជាច្រើន មានការគាំទ្រ ព្រោះថាគាត់គឺជាបុគ្គលម្នាក់ ដែលមានចិត្តល្អ និងចូលចិត្ត ជួយដល់ជនទីទាល់ ហើយអ្វីដែលកាន់តែធ្វើឲ្យលោកកាន់តែទទួលបានការគាំទ្រនោះ គឺជាការជួយដល់លោកយាយ លោកតា ដែលគាត់គ្មានកំលាំងកំហែង និងលក់ដូរបន្តិចបន្តួច នៅតាមផ្លូវ ដើ​ម្បីចិញ្ចឹមជីវិត។


លោក ឧកញ៉ា រូបនេះ តែងតែបង្ហោះសារល្អៗនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហើយក៏ទទួលបានការគាំទ្រ ជាច្រើន យ៉ាងខ្លាំង ពីសំណាក់ មហាជន​។ ដូចជាកាលពីពេលថ្មីៗនេះ លោកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកយកសារយ៉ាងខ្លីមកធ្វើការបង្ហោះ ដោយសារនោះបានសរសេរយ៉ាងដូច្នេះថា " រូបរាងស្អាតបាតឲ្យគេស្រលាញ់ត្រឹមមួយរយះពេលខ្លី តែចរិតមារយាទថ្លៃ អាចឲ្យគេគោរពស្រលាញ់មួយជីវិត...៚ ទៀ វិចិត្រ"។


គ្រាន់តែលោកបង្ហោះសារនេះភ្លាម បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើន បានធ្វើការ like និង Comment ដោយបង្ហាញពីអារម្មណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះ សាររបស់លោក៕


ប្រភព៖ ទៀ វិចិត្រ TEA VICHET