ឯកឧត្តម ហ៊ុ​ន ជា សម្តែងការហួសចិត្តជាខ្លាំងថា ចេះតែមានហើយស្រុកខ្ញុំ នេះបាញ់ ចុះបើគាត់ទៅដុតកុដិចោលមិនវីវរហើយ...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្រ្តីម្នាក់​ កាន់កាំភ្លើងខ្លីមួយដើម និងបើករថយន្តសេ៊រីទំនើប ទៅដល់កុដិរបស់ព្រះសង្ឃមួយអង្គ​ ហើយស្រ្តីរូបនោះបានបាញ់ចំនួនពីរគ្រាប់ បង្កឲ្យសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមតែម្តង។


ក្រោយពីបានហេតុការណ៍ដូចនេះហើយនោះ ឯកឧត្តម ហ៊ុ​ន ជា បានសម្តែងការហួសចិត្តជាខ្លាំង ព្រមជាមួយនឹងសារយ៉ាងខ្លីថា "ចេះតែមានហើយស្រុកខ្ញុំ នេះបាញ់ ចុះបើគាត់ទៅដុតកុដិចោលមិនវីវរហើយ ហាសហា"។


គួររលឹកផងដែរថា​​ កាលពីវេលាម៉ោងជាង ៦ល្ងាច និង៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្រ្តីម្នាក់ត្រូវបាន បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ រួចបាញ់កាំភ្លើង២គ្រាប់ឡើងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចចំណុចក្នុងកុដ្ឋលេខ២៣វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


សង្ស័យម្នាក់ឈ្មោះ ផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ផ្លូវលេខ២១៧សង្កាត់អូឬស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះថា ឈ្មោះសឿន ពិសិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាព្រះសង្ឃស្នាក់នៅកុដ្ឋលេខ២៣ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។


វត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVOពណ៌ឈាមជ្រូក.លុយចំនួន១០០ដុល្លារ លុយខ្មែរចំនួន២ម៉ឺនរៀលនិងកាបូបស្ពាយពណ៌ស្លែមួយ កាំភ្លើងខ្លីមួយដើម ម៉ាកZORAKI.M906 លេខ០០០១២៦ បង់មួយ គ្រាប់ចំនួន០២គ្រាប់។ មូលហេតុគឺបណ្តាលមកពី ស្រោចទឹកហើយមាន យីអ៊ុនដាក់រកស៉ី និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ទើបស្រ្តីរូបនោះ ដកកាំភ្លើងខ្លីចេញពីកាបូប បាញ់ចំនួន០២គ្រាប់តែម្តប៕