ទំនងដល់ហើយ...អាហារថ្ងៃត្រង់ជាមួយនឹងនំបញ្ចុកសម្លខ្មែរជុំគ្នា យ៉ាងសប្បាយរីករាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ស៊ីហៀង
-

នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ បានធ្វើការបង្ហោះរូបភាពអមជាមួយនឹងយ៉ាងខ្លី នៅក្នុងជួបជុំកងកម្លាំង ក្នុងទឹកមុខយ៉ាងស្រស់ញញឹម​ និងសប្បាយរីករាយ ជាមួយនឹងការញុាំ អាហារថ្ងៃត្រង់ជាមួយនឹងនំបញ្ចុកសម្លខ្មែរ យ៉ាងឈ្ងុយឆ្ងាញ់ពិសារ។


ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា "អាហារថ្ងៃត្រង់ជាមួយនឹងនំបញ្ចុកសម្លខ្មែរជុំគ្នាយ៉ាងសប្បាយរីករាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ!!"។


ក្រោយពីលោកបានបង្ហោះរូបភាព អមជាមួយនឹងដ៏សប្បាយរីករាយ៉ាងដូច្នេះហើយនោះ ក៏មានបងប្អូនជាច្រើនបានសម្តែងការសប្បាយចិត្ត និងរីករាយជាអនេក។ 


ទន្ទឹមនឹងនោះក៏មានបងប្អូនជាច្រើនបានចូលមកខិនថា "ទំនងណាស់និងឆ្ងាញ់មើលទៅព្រមទាំងរីករាយជួបជុំគ្នា។ សូមសំណូមពរទឹកសម្លរក្តៅកុំច្រកស្បោងឬថង់ប្លាស្ទិកអីនាំជាតិគីមីចេញមកនិងចូលរួមកាត់បន្ថយការប្រើប្រើថង់ប្លាស្ទិក។សូមអរគុណ"។


និងមានម្ចាស់គណនីផ្សេងទៀតបានបង្ហោះសារថា "គួរឲ្យសសើរ លោកពូណាស់… ដែលធ្វើនំបញ្ចុកខ្មែរ ញុំជុំគ្នា???"៕


ប្រភព៖ ស ថេត