ក្នុងមួយខែនេះលោកស្រីSusiកំទេចទូកនេសាទបរទេសខុសច្បាប់ជាង៣០ទូកលោកស្រីSusiអង្គុយលើទូកផឹកអាហ្វេយាមសមុទ្រ ដើម្បីឃ្លាំមើលថាតើមានទូកនេសាទខុសច្បាប់ណាចូលមកដែនទឹករបស់គាត់រឺទេ?ក្នុងអំឡុងពេលដែលគាត់ធ្វើការជារដ្ឋមន្ត្រី គាត់បំផ្ទុះទូកនេសាទខុសច្បាប់ចោលចំនួនជាង1000ទូក ដោយទូកភាគច្រើនគឺមកពីប្រទេសវៀតណាមនិងចិន ។

រដ្ឋមន្ត្រីកិច្ចការសមុទ្រនិងនេសាទរបស់ឥណ្ឌូនេស៊ីឈ្មោះ Susi Pudjiastutiដែលជាអ្នកការពារផលប្រយោជន៏ផលនេសាទរបស់ប្រទេសពីទូកនេសាទបរទេសខុសច្បាប់ដែលចូលនេសាទនៅលេីដែនសមុទ្រឥណ្ឌូនេស៊ី ដែលរត់ចោលសាលាពីក្មេង ហេីយ សាក់ពេញខ្លួនដូចអ្នកលេង ជក់បារី និងបានក្លាយជាអ្នកជំនួញស្ត្រីដ៏ឆ្នេីមនិងជាអ្នកដឹកនាំការបំផ្ទុះទូកនេសាទខុសច្បាប់ តាមការតែងតាំងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលត្រូវការមនុស្សដៃដែក ឆ្កូតៗដូចគាត់ក្នុងការបង្គ្រាប់បទល្មេីសនេសាទ ។ ក្រោយគាត់បានតែងតាំងឡេីងជារដ្ឋមន្ត្រី ថ្ងៃណាក៏ឃេីញគាត់អង្គុយលេីទូកផឹកកាហ្វេខ្មៅ ចាំឃ្លាំមេីលទូកដែលចូលដែនសមុទ្រប្រទេសខុសច្បាប់ រងចាំបញ្ជាអោយឃាត់ខ្លួនមនុស្សលេីទូករួចបញ្ជាអោយកំទេចចោលតែម្តង មិនក្រោម1000ទូកនោះទេដែលត្រូវគាត់កំទេចចោល មានទូកថៃ ចិន វៀតណាម ភូមា ម៉ាឡេស៊ីជាដេីម ។ គាត់ក៏ជាអ្នកសង្គ្រោះកម្មករដែលត្រូវគេបង្ខំអោយធ្វេីទាសករលេីទូកនេសាទផងដែរ ។

president Joko Widodo said he needed "a crazy person in order to make a breakthrough"។គាត់តែងទុកខ្លួនឯងស្មេីបុរស បុរសធ្វេីអ្វីបាន គាត់ក៏ធ្វេីបាន គាត់មនុស្សដែលធ្វេីមែនទែនចំពោះអ្នកដែលរំលោភច្បាប់ ស្ត្រីដែលរឹងមាំនិងហ៊ាន គាត់មានរូបគំនូរជាច្រេីននៅឥណ្ឌូនេស៊ីដែលគេចាត់ទុកជា នារីដៃដែកចិត្តហ៊ាន អត់ខ្លាចចំពោះអ្នកល្មេីសច្បាប់ តែគាត់ក៏ត្រូវអ្នកកាន់សាសនាអុីស្លាមរិះគន់ចំពោះការកាន់អត់ពេញលេញរបស់គាត់តែយ៉ាងណាក៏ប្រជាជនច្រេីនពេញចិត្តគាត់។



