ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហោះសារសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរអោយបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ទាំស់គ្នា។

ដោយឡែកនៅក្នុងគណនីហ្វេប៊ុករសប់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ហូបនំបញ្ចុកដែលមានសារយ៉ាងដូច្នេះថា "នៅថ្ងៃអាទិត្យ ទី ៩ មិថុនា ស្អែកនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរអោយបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។

ទន្ទឹមនឹងនេះ គឺយើងចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិយើងផងដែរ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។"



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister