សូមអញ្ជើញបងប្អូន ហូបនំបាញ់ហយ ជាមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទាំងអស់គ្នា...
ស៊ីហៀង
-

នៅថ្ងៃនេះ មានបងប្អូនជាច្រើន មិនថាអ្នកធ្វើការរាជការ ឬ ប្រជាពលរដ្ឋនោះ កម្មករ កម្មការិនី  គឺបានជួបជុំគ្នា ដើម្បីទទួលទាន នំបញ្ចុក សាមគ្គី យ៉ាងសប្បាយរីករាយ និងពោលពេញ ទៅដោយស្នាមញញឹម គ្រប់គ្នា គ្រប់ទៅកន្លែង ។


ការជួបជុំហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី “សញ្ញាណនំបញ្ចុកជាតិ” របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។ ហើយនេះក៏ជាការលើកតម្កើងម្ហូបអាហារ និងចំណីរបស់ខ្មែរយើងផងដែរ។


យ៉ាងណាមិញ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្នាក់ការLDPថ្មីខេត្តកំពង់ចាម ក៏បានជួបជុំគ្នាផងដែរ ដើម្បីលើកតម្កើងនំរបស់ខ្មែរយើង​ ដោយម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា ក្តាម. ប្រៃ បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា  "មិនមែននំបញ្ចុកទេចា គឺបាញ់ហយ ហូបជុំគ្នាក្នុងស្នាក់ការLDPថ្មីខេត្តកំពង់ចាម "។


ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនជាលក្ខណៈ លេងសើច​ផងដែរថា "បាញ់សុងស្នេហាជាតិ" និងមានសារជាច្រើនទៀត៕


ប្រភព៖ ក្តាម. ប្រៃ