មានដុងគំនូរតាំងពីក្មេង...នេះបានគេហៅថា ជាងគំនូរពិតៗ មានទេពកោសល្យណាស់កូន...
-

ហ្វេសប៊ុក៖​ រូបភាពរថយន្តជាច្រើនសន្លឹក ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ពីរូបគំនូរ នៅលើរថយន្ត ជាហេតុធ្វើឲ្យមហាជនមានការហួសចិត្តនិងអាណិតចំពោះរថយន្តផងដែរ។


នៅក្នុងរូបគំនូរនោះ ត្រូវបានកូនម្ចាស់រថយន្តគូរពេញរថយន្ត ហើយក៏មានបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក យកមកចែករំលែកគ្នា ពីស្នាដៃរបស់លោកកូន មហារពឹសនោះ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលឈ្មោះថា ជួប ជួយសង្គម បានបង្ហោះរូបអមជាមួយសារយ៉ាងខ្លីថា "លទ្ធផលកំពូលកូន មានដុងខាងជាងគំនូរ????អ្នកណាខ្លះ ដែលយល់អារម្មណ៍មួយនេះ...?"។


យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានចូលរួមបញ្ចេញលមតិ ថា"សូមបងប្អូនប្រយ័ត្នចំពោះគំនូរលើរថយន្ត" ។ និងមានបងប្អូនជាច្រើនទៀត៕


ប្រភព៖  ជួប ជួយសង្គម