កូនក្មេង ជាង១១៥២១ នាក់ ទទួលរងផលប៉ះពាល់ពីសារធាតុពុល នៅក្នុង ប្រេង កូឡា និងប្រេងខ្យល់...
ស៊ីហៀង
-

វិទ្យាស្ថានសុខាភិបាលជាតិមួយនៅក្នងប្រទេស អាមេរិកបានប្រាប់បង្ហាញពីផលប៉ះពាល់ដ៏មានគ្រោះថ្នាក់មួយនៅក្នុងការប្រើប្រេង ខ្យល់ និងប្រេងកូឡា ផ្សៀងទៀតដែលបងប្អូនតែងតែប្រើប្រាស់វាសម្រាប់ធ្វើការលាបរិតទៅលើរាងកាយ តែបងប្អូនមិនដែលបានដឹងទេថា វាអាបង្កររោគជាច្រើនហើយមានផលប៉ះពាល់ទៅដល់អាយុជីវិត របស់ទារក ។

terpenic វាគឺជាសារធាតុពុលម្យ៉ាង ដែលត្រូវបានគេប្រើប្រាស់នៅក្នុង ប្រេងកូនឡា និងប្រេងខ្យល់សម្រាប់ លាបរិត វាមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ ហើយវាអាចបង្កឲ្យមានផលប៉ះពាល់ទៅដល់សុខភាពរបស់កុមារ។សូមបញ្ចាក់ថារោគសញ្ញាដែលបង្ហាញពីអាការៈពុលអាចពីមធ្យម ទៅធ្ងន់ធ្ងររួមមាន សន្លប់ ប្រកាច់   និងក្អួតចង្អោរជាដើម។

បច្ចុប្បន្ននេះប្រេងកូឡា និងប្រេងខ្យល់សម្រាប់លាបរិតទាំងនោះត្រូវបានគេហាមឃាត់ យ៉ាងដាច់ខាតមិនឲ្យប្រើប្រាស់ទៅលើក្មេងដែលមានអាយុក្រោម២ ឆ្នាំទេដោយសារតែមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលអាមេរិកនៅក្នុងឆ្នាំ ២០១៣ បានបង្ហាញថាមានកុមារអាយុក្រោម ៥ឆ្នាំដែលពេលបានទទួលរងផលប៉ះពាល់ពីសារធាតុពុលទាំងនោះ មានរហូតដល់ ១១៥២១ ករណីដែលគេត្រូវបានកត់ត្រាទុក។

ដូច្នេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន ឲ្យបានគ្រប់គ្នាចំពោះកូនៗរបស់លោកអ្នក ហើយព្យាយាមអនុវត្តវិធីផ្សេងៗដើម្បីកាត់បន្ថយការកើតជំងឺ និងការស្លាប់របស់កុមារផងដែរ។