(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាបានដឹងហើយថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង៦៖១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយជនសង្ស័យមានឈ្មោះថា ផាន ស្រីលីន អាយុ២៩ឆ្នាំ និងប្រើប្រាស់អាវុធដោយខុសច្បាប់។ ពេលនេះត្រូវបាលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចជាផ្លូវការហើយ ពីបទប៉ុនប៉ងឃាតកម្ម។
ជនរងគ្រោះដែលជា (ព្រះសង្ឃ) មានព្រះនាមថា សឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ គង់នៅកុដិលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ ជនបង្កបានទៅកុដិកើតហេតុ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកហើយធ្វើឲ្យយីអ៊ុនដាក់ រកស៊ីមិនឡើង និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៧នោះ ជនបង្កក៏ខឹង ហើយដកកាំភ្លើងខ្លីបាញ់ចំនួន០២គ្រាប់ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៅក្បែរនោះ បន្ទាប់មកក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនបង្កតែម្តង។ សូមទស្សនាវីដេអូខាងក្រោម៖

