កូនមាសម្តាយ ! និយាយបណ្តើរយំុបណ្តើរ ប្រាប់ថា ឃ្លានបាយខ្លាំងណាស់ ដាច់បាយ បួន ប្រាំថ្ងៃហើយដោយសារវង្វេងផ្លូវ...(មានវីដេអូ)
-

នៅក្នុងពេលថ្មីៗនេះមានក្មេងប្រុសម្នាក់បានវង្វេងផ្លូវហើយអ្វីដែលធ្វើឲ្យមហាជនមានការអាណិតអាសូរខ្លាំងនោះគឺដោយសារតែក្មេងប្រុសម្នាក់នេះប្រាប់ថា​ គាត់ឃ្លានបាយណាស់ ព្រោះអត់បាយញុាំបីថ្ងៃទៅហើយ តែចេះសំណាងល្អ មានបងប្រុសម្នាក់បានឌុបក្មេងប្រុសម្នាក់នេះ មកជួបលោក K01 ហើយលោកក៏បានទិញនំប៉ាវឲ្យក្មេងប្រុសនេះញុាំ ដើម្បីដោះស្រាយមួយគ្រាសិន។

លោក K01 ក៏បានបញ្ជាក់បន្ថែមទៀតថា “វាសនាក្មួយប្រុសម្នាក់នេះ សង្ឃឹមលើប្រិយមិត្តហើយសង្ស័យជាបឋម ម្តាយ និងឪពុកយកកូនមកបោះបង់ចោល ពេលនេះក្មួយប្រុសបានលើកដៃសំពះសូមអោយម្តាយឪពុកមកយកគាត់វិញ ដោយទឹកភ្នែក នឹងស្រែកហៅអោយឪពុកម្តាយថា ខ្ញុំចង់ទៅផ្ទះ ហើយK01 សូមអរគុណបងប្រុស ដែលអាណិតក្មេងបានឌុបមករកK01 បានបុណ្យស្មើរៗគ្នា។”។