រូបភាព ៤ សន្លឹក បង្ហាញថា ប្រទេសគេបើកបរ មានរបៀបល្អ ជាងខ្មែរ យើងណាស់
-

នៅក្នុងពេលថ្មីៗនេះមានរូបភាពចំនួន៤ សន្លឹកបានបង្ហាញពីឥរិយាបទ ដ៏សែនល្អពេកក្រៃរបស់អ្នកបើកបរ ដែលនាំគ្នាឈប់ជាជួរ ដោយមិនបានមានការបំពានទៅលើផ្លូវម្ខាងទៀត ទោះបីជាផ្លូវម្ខាងទៀតនោះទូលាយមិនមាន ឡាន ម៉ូតូ បើកបរក៏ដោយ សកម្មភាពទាំងនេះបានបង្ហាញពីគំរូល្អ ភាពមានវិន័យ ចេះគោរពច្បាប់ និងចេះគោរពគ្នាទៅវិញទៅមក ។

យ៉ាងណាមិញរូបភាពទាំងនេះត្រូវបានគេបង្ហោះចេញមកពីភាគឦសានប្រទេសឥណ្ឌាដែលបង្ហាញពីការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅទីនោះ ម្ចាស់គណនី ហ្វេសប៊ុកដែលមានឈ្មោះថា Tripura រូបនោះមិនត្រឹមតែបង្ហោះរូបភាពល្អៗទាំងនេះមកទេថែមទាំងបានភ្ចាប់សារមកជាមួយយ៉ាងមានន័យមួយឃ្លាថា " ទោះបីជាប្រទេសនេះ មិនទំនើបដូចប្រទេសធំៗ តែប្រជាជនគោរពច្បាប់ណាស់ ទោះបី ជាភ្លើងស្តុបក៏ដោយ ក៏មិនមានអ្នកបើកបរណាម្នាក់ រំលោភផ្លូវ អទិភាពម្ខាងទៀតឡើយ។ នេះគឺជារដ្ឋ Tripura នៅក្នុងប្រទេសឥណ្ឌា។"។