ក្តុកក្តួលណាស់...បងប្រុសជនរងគ្រោះ រៀបរាប់ពីក្តីឈឺ និងសកម្មភាពរបស់ជនសង្ស័យ ដែលបានសម្លាប់ប្អូនស្រីរបស់គាត់យ៉ាង...(មានវិដេអូ)
-

ពិតជារឿងមួយដ៏គួរឲ្យតក់ស្លត់ជាខ្លាំង ធ្វើឲ្យមហាជនសម្តែងការព្រួយបារម្ភ និងសោកស្តាយចំពោះគ្រួសារនៃសព​ ដែលគាត់បានបាត់បង់មនុស្សជាទីស្រលាញ់ នៅភ្នែកស្រស់ៗ ព្រោះតែមិត្តភិក្តបានលើកដៃសម្លាប់យ៉ាងសាហាវបែបនេះ។


នៅថ្ងៃនេះ លោក K01 ធ្វើការសំភាសន៍ ជាមួយបងប្រុសរបស់ជនរងគ្រោះ ដែលបានត្រូវឃាតករដៃឆៅ សម្លាប់​គ្មានញញើតដៃ បែបនេះ។ 


បងប្រុសជនរងគ្រោះបានរៀបរាប់ទាំងក្តុកក្តួលថា "កាលពីថ្ងៃទី០៣ ខែមិថុនា វេលាម៉ោង១០​ ព្រឹក ដោយសារឃាតករមុខស្រស់ម្នាក់ បានធ្វើបាបប្អូនស្រីរបស់លោក នៅក្នុងផ្ទះជួល របស់គាត់នៅជិត ផ្សារកណ្តាល ពេលនោះគាត់(ជនសង្ស័យ) បានយកប្អូនស្រីរបស់គាត់ រឹតកសម្លាប់នៅក្នុងបន្ទប់ទឹក ក្រោយពេលស្លាប់ហើយ គាត់បានយកសពប្អូសស្រីខ្ញុំយកទៅចាក់សោរទុកនៅក្នុងបន្ទប់ រយៈពេលពីម៉ោង១០ រហូតដល់ម៉ោង៨ ទៅ៩យប់ ។ បន្ទាប់មកទៀត ម៉ោងប្រហែលជា១០យប់ គាត់(ជនសង្ស័យ) បានយកសពប្អូនស្រីរបស់ជនរងគ្រោះទៅទុកនៅក្នុងទូក្លាស្សេ នៅក្នុងបន្ទប់ផ្ទះជួលរបស់គាត់នោះ។ 


ពេលគាត់(ជនសង្ស័យ)​ ទុកនៅក្នុងនោះហើយ រយៈពេលព្រឹកឡើង គាត់បានធ្វើខួបកំណើតឲ្យកូនរបស់គាត់ ដោយទុកសពប្អូនសពជនរងគ្រោះនៅក្នុងទូរក្លាស្សេដដែល។ 


នៅថ្ងៃទី០៥បន្ទាប់មកទៀត ទើបជនសង្ស័យជៀសពស្រ្តីរងគ្រោះជាកំណាត់ៗ ហើយច្រក់ថង់យកទៅបោះចោលនៅមាត់ទន្លេ។ យប់ថ្ងៃទៅ០៦ គាត់ក៏បានជៀ សពនោះយកទៅបោះបោលជាបន្តទៀត។ 


ព្រឹកឡើងថ្ងៃទី០៧​ ជនសង្ស័យក៏បានជៀសពនោះ ជាបំណែកៗ ផ្ងើរតាមកូនយកទៅបោះចោលនៅក្នុងធុងសម្រាម។ រហូតដល់អស់ សពពីផ្ទះ ។ តែវាជាអកុសលឈាមស្រែកស្បែកហៅ យើងបានរកឃើញភស្ថុតាង ជាម៉ូតូ TODAY ពាក់ស្លាកលេខ 1GP 9914 យើងបានរកឃើញនៅបឹងទំពុន។ ពេលនោះហើយដែលយើងមានសង្ឃឹម រកមុខអ្នកបង្កមកផ្តន្ទាទោស។ ពេលដែលយើងបានភស្ថុតាង នោះ គឺកូនប្រុសច្បងរបស់គាត់ជាអ្នកសារភាព ម្តាយរបស់ខ្លួន បានបញ្ជា ឲ្យយកម៉ូតូទៅបោះចោល កាន់តែឆ្ងាយកាន់តែល្អ ។ ពេលនោះ កូនប្រុសនោះឆ្លើយថា​ ចុះទាងទៅណា? ស្រ្តីជាម្តាយបានឆ្លើយវិញថា មិនបាច់សួរអ្វីទាំងអស់ ។ 


ពេលនោះហើយទើបយើងមានទាំងភស្ថុតាងមានទាំងសាក្សី ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។ បងប្រុសជនរងគ្រោះបានប្រាប់ទៀតថា ស្រ្តីម្នាក់នេះសាហាវខ្លាំងណាស់ គាត់ទាំងធ្វើ ទាំងជៀ គាត់ទាំងសម្លាប់ ពេលសមត្ថកិច្ចហៅសួរ គាត់គ្មានភ័យខ្លាចអ្វីទាល់តែសោះ នៅញញឹមរស់រាយ ហាក់បីដូចជាគាត់មិនបានធ្វើ។


ជាចុងក្រោយ បងប្រុសជនរងគ្រោះ សូមណុំពរទៅកាន់សមត្ថកិច្ច ថា សូមផ្តន្ទោសដាក់ទោសលើជនសង្ស័យអស់មួយជីវិត។ ទោះបីជាការផ្តន្ទទោសនេះ មិនស្មើរនឹងការឈឺចាប់មួយនេះបានទេ។


បើចង់ដឹងកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នាៈ



ប្រភព៖ Sola Khang