សម្តេចក្រឡាហោម ស ខេង បានដាក់បម្រាម មិនឲ្យមានកម្លាំងនគរបាល ទៅយាមនៅកាស៊ីណូ ខារ៉ាអូខេ ឬក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំង ប្រព្រឹត្តគ្រឿងញៀននោះទេ ព្រោះ....!
-

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលាក្រុងភ្នំពេញ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា៖ "ត្រូវតែបញ្ចប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ ចំពោះមុខប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នា ដូចនេះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសគ្រឿងញៀន នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តអោយបាន"។

សម្តេចក្រឡាហោម ស ខេង បានដាក់បម្រាមមិនឲ្យមានកម្លាំងនគរបាល ទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀននោះទេ បើកម្លាំងទៅយាមនៅទីនោះ ដូចទៅយាមកន្លែងគ្រឿងញៀនតែម្តង ៕