នៅក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយដោយសារតែ មានបុរសជាជនជាតិបរទេសម្នាក់ គាត់មានបញ្ហារជាមួយនិង មន្ត្រីរបស់ខ្មែរយើងម្នាក់ នៅក្នុងទីក្នុង ប៉ោយប៉ែត មានការជជែកវែកញែកគ្នាយ៉ាងខ្លាំងដោយសារតែរឿងធ្វើឯកសារមួយ។

យ៉ាងណាមិញយោងទៅតាមគណិហ្វេសប៊ុកមួយដែលមានឈ្មោះថា Poipet Taxi បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមថា " ក្រសួងទេសចរណ៏មេត្តាពិនិត្យមើលឡើងវិញ នូវវិស័យទេសចរ នៅច្រកទ្វាអន្តរជាតិប៉ោយបេតផងទាន ទាក់ទងទៅនឹងភ្ញៀវអន្តរជាតិ (ភ្ញៀវរាយ) ដែលឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិមួយនេះ

រយះបួនឆ្នាំចុងក្រោយ ភ្ញៀវអន្តរជាតិរាយគ្រប់ជាតិសាសបានថយចុះគួរអោយកត់សំគាល់ តើអស់លោកដឹងពីមូលហេតុដែរទេ?
វីឌីអូមួយនេះបានលាតត្រដាងបង្ហាញអោយមន្ត្រីពាក់ពន្ធ័និងមន្ត្រីថ្នាក់ជាតិបានឃើយនៅហេតុផលដែលនាំអោយបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ច្រកទ្វាអន្តរជាតិមួយនេះ សូមបងប្អូនជួយបញ្ចេញជាមត្តិដើម្បី ស្ថាបនានិងមេត្តាចែករំលែកពត័មានមួយនេះដើម្បីបានដល់ប្រមុខរាជរដ្ថាភិបាលបានជ្រាបផង"។ សូមទស្សនាវីដេអូខាងក្រោម៖

