បងប្អូនជួយស៊ែរ លើកទឹកចិត្ដគាត់ផង! ជូនពរលោកពូ ឲ្យរួចផុតទោសចុះ? ​លោក​ ផែង​ វណ្ណៈ​ ​ធ្វើ​លិខិត​​សុំទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ ជួបជុំ​គ្រួសារ​ និង​ព្យាបាល​ជំងឺ
-

ភ្នំពេញៈ នៅ​ថ្ងៃទី​១៤​ ខែ​មិថុនា ឆ្នាំ២០១៩​ ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បេីក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ផែង​ វណ្ណៈ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ តាម​បណ្តឹងលោក​ គី​ តិច​ ​មេធាវី​តំណាង​របស់សម្តេច​តេជោ​ ហ៊ុន​ សែន​​។ ក្នុងការបេីក​ជំនុំជម្រះ​រឿងក្ដីនេះដែរ លោក​ ផែង​ វណ្ណៈ​ បាន​ធ្វើ​លិខិត​ជា​សាធារណៈ​សុំទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​ និង​ព្យាបាល​ជំងឺ។

ទោះបី​យ៉ាងណា​ ការ​សម្រេច​បែបណា​នោះ​ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ​ ព្រោះ​តុលាការ​ជា​អំណាច​ឯករាជ្យ​ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​ណាមួយ​ឡើយ​។

សូម​បញ្ជាក់​ថា​ មជ្ឈដ្ឋាន​ជាច្រើន​ នៅ​ចាំ​បានថា​ លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ត្រូវ​ជាប់​ពន្ធនាគារ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ មាន​រយៈពេល​ជាង​៣ខែមកហើយ​ ដោយសារតែ​ការ​លូក​ដៃ​ចូលជួយ​ករណី​កញ្ញា​ យិន​ ឃុនម៉ី​ ហៅម៉ាណា​ កូនស្រី​អ្នក​មាន​ស្តុកស្តម្ភ​មួយ​រូប​ នៅ​ខេត្ត​សៀមរាប​ ដែល​បើក​រថយន្ត​យ៉ាង​ព្រហើន​បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ដំបូង​ឡើយ​ លោក​ ផែង​ វណ្ណៈ​ បាន​ដើរ​តួនាទី​ជំនួស​ឳពុក​ជនបង្ក​ ចូល​បច្ច័យ​បុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ រហូត​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​។

ដោយសារ​តែ​ទប់​សម្តី​ខ្លួនឯង​មិនបាន​ លោក​ ផែង​ វណ្ណៈ​ បាន​សរសេរ​ករណី​ចូល​បុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ ប្រៀបធៀប​កាលដែល​សម្តេចតេជោ​ ហ៊ុន​ សែន​ ចូល​បុណ្យ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ទើប​កកើត​ជា​បណ្តឹង​ព្រហ្មទណ្ឌ​ ដែល​ប្តឹង​ដោយ​ លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ តែម្តង​ ៕