ភ្ញាក់ផ្អើល ! បុរសម្នាក់ ជិះឡាន ដេញបុកក្បួនដង្ហែររបស់ សម្តេចតេជោ ហ៊ុន សែន ហើយប្រាប់ ថា សម្តេចជាបងប្រុសគាត់...(មានវីដេអូ)
ក្នុងពេលថ្មីៗនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយ កើតឡើយដោយបុរសចិត្តខ្លាំងម្នាក់ បានធ្វើសកម្មភាពជិះឡានមានចេតនាបុកឡានក្បួនដង្ហែររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី បន្ទាប់មកក៏បានជិះទៅបុកឡានរបស់ ប៉ូលិស ភ្លាមៗនោះដែរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

យោងទៅតាមគណីហ្វេសប៊ុករបស់ លោក K01 បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា" ព័ត៍មានបឋម កើតឡើងមុននេះបន្តិច ព្រឹកទី13 នេះក្តៅៗ បុរសម្នាក់ត្រូវបានសមត្តកិច្ច ព័ទ្ធចាប់ភ្លាមៗបន្ទាប់ពីបុរសម្នាក់នេះ ដេញបុកឡានក្បួន ហើយស្រែកថាខ្លួនជាប្អូន របស់សម្តេច ហ៊ុន សែន K01សង្ស័យតែបែកថ្នាំទេ ដល់ពេលចឹង ដូចជាអាណិតដែរ។ ប្រភព៖ Sola Khang



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។