ស៊ូៗប្អូន...មានមនុស្សជាច្រើន កំពុងមានការព្រួយបារម្ភចំពោះប្អូន ដូចនេះប្អូនរឹតតែមិនត្រូវចុះចាញ់ទៅទៀត ព្រោះប្អូននៅជាប់ជំពាក់...
-

ជីវិតរបស់មនុស្សម្នាក់ មិនអាចជៀសផុតពីសេចក្តីស្លាប់បាននោះទេ ទោះបីជាអ្នកមាន ឬអ្នកក្រ ក៏ជៀសមិនផុតដែរ។ តែមនុស្សយើង ក៏ត្រូវតែរឹងមាំ និងតតាំងជាមួយជីវិតដែលនៅសល់ រស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដូចជា ពុកម៉ែ បងប្អូន មិត្តភក្តិ និង អ្នកពិសេសម្នាក់នៅក្នុងជីវិតរបស់អ្នក​។ ការតស៊ូមួយនេះ អាចធ្វើអ្នកមានការឈឺចាប់បន្តិចក៏ពិតមែន តែអ្នកបានទទួលមកវិញ​ គឺសេចក្តីសុខពិត។ យើងមិនអាច ប្រឆាំងនឹង ព្រហ្មលិខិត បាននោះទេ តែអ្វីដែលយើងអាចធ្វើគឺការតស៊ូម្យ៉ាង គឺគ្រប់គ្រាន់ហើយ។


យើងដឹងគ្រប់គ្នាថាប្អូនពិតជាមានការឈឺចាប់ គ្រួសាររបស់ប្អូនក៏មានការឈឺចាប់ និងមិត្តភក្តិរបស់ប្អូនមានការឈឺចាប់ ពិសេសគឺរូបប្អូនផ្ទាល់ រឹតតែមានការឈឺចាប់កាន់តែខ្លាំងឡើង តែយើងនិងព្យាយាមទាំងអស់គ្នា ដើម្បីជំនះរាល់ការលំបាកមួយនេះឲ្យទាល់តែបាន។


ម្យ៉ាងទៀតប្អូនបានសន្យារួចមកហើយថា ពេលដែលប្អូនជា ប្អូននឹងទៅឡើងភ្នំឱរ៉ាល់ជាមួយបង ប្អូនជុំគ្នា​ ដូចនេះសូមប្អូនកុំភ្លេចសន្យាឲ្យសោះ ។


នៅក្នុងគណនីហ្វេសប៊ុករបស់ លោកតាន់ គឹមសួរ បានរៀបរាប់យ៉ាងដូច្នេះថា "ប្អូនបានសន្យាហើយណាថាក្រោយពេលរួចផុតពីការសាកល្បងរបស់ទេវតានេះ ប្អូននឹងឡើងភ្នំឱរ៉ាល់ជាមួយបង ប្អូនមិនអាចក្បត់ពាក្យសន្យាបានទេណា ប្អូនរឹតតែមិនត្រូវចុះចាញ់ ព្រោះប្អូននៅជាប់ជំពាក់សេចក្តីស្រឡាញ់ ការបារម្ភរបស់បងប្អូនយើងជាច្រើន ប្អូនត្រូវតែសងពួកគាត់ឲ្យអស់សិនមុននឹងប្អូនសម្រេចចិត្តថាត្រូវទៅណា។ ត្រូវចាំណាស្លាប់រស់ជារឿងព្រហ្មលិខិត តែបើយើងមិនប្រឹងស៊ូរស់ទេ នោះជារឿងរបស់យើង ស៊ូៗប្អូន??? ងួន កែវពេជ្រពិសិដ្ឋ"។


ប្រភព៖ Tan Kimsour