កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានលើកឡើង ថា៖ រឿងធម្មតាទៅហេីយដែលមន្ត្រីអាក្រក់ធ្វេីបាបពលរដ្ឋ និងបំផ្លិចបំផ្លាញសង្គមជាតិដោយប្រកបអាជីវកម្មជ្រកក្រោមស្លាកអនុវត្តន៍ច្បាប់។

តែរឿងធម្មតាវិញ គឺពលរដ្ឋខ្លាចរអាអំណាចពួកខិលខូចទាំងនោះទេីបពលរដ្ឋមិនហ៊ានចេញមុខការពារប្រយោជន៍ជាតិនិងប្រយោជន៍របស់ខ្លួន។

ដោយយេីងខ្ញុំបានដឹងច្បាស់ចំពោះមូលហេតុចំបង របស់ពលរដ្ឋ គឺគាត់មានភាពខ្លាចរអា ព្រួយបារម្ភ ក្នុងការហ៊ានបញ្ចេញមតិត្រង់ៗ បញ្ហានៃការមិនហ៊ាននេះវាគ្រប់គ្រាន់សមល្មមនិងធ្វេីអោយជនប្រព្រឹត្តអំពេីស្មោគគ្រោកនោះកាន់តែបានដៃ ! ដោយយល់នូវហេតុផលនេះទេីបគណបក្សខ្មែរក្រោក បានភ្ជាប់ទស្សនៈរបស់ខ្លួនទៅ បក្សជនខ្មែរក្រោក គ្រប់ជាន់ថ្នាក់ អោយបន្ទាបខ្លួនហ៊ាននិយាយរាល់បញ្ហា ដោយចំៗ ជំនួសពលរដ្ឋរបស់យេីង ដោយឈរលេីគោលការណ៍សច្ចភាព រិះគន់ស្ថាបនា ! ព្រោះពលរដ្ឋជាចៅហ្វាយ ត្រឹមកិច្ចការ តស៊ូមតិ អ្នកនយោបាយ ជាអ្នកបម្រេីសាកសមនិងហ៊ាននិយាយជំនួសចៅហ្វាយពួកយេីង នេះគឺជាកាតព្វកិច្ចត្រឹមត្រូវបំផុត។

កន្លងមក យេីងខ្ញុំបានបំពេញ កាតព្វកិច្ចជា អ្នកបំរេីដ៏ស្វិតស្វាញ ក្នុងការតស៊ូមតិជាមួយមន្ត្រីធំៗស្ទេីគ្រប់ជាន់ថ្នាក់ យេីងខ្ញុំបានលេីកឡេីងចំណុចអវិជ្ជមាននានា រួមទាំងបានលេីកឡេីងនូវបញ្ហាប្រឈមដែលពលរដ្ឋមិនហ៊ាននិយាយ មកលាតត្រដាងលេីតុប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ យេីងខ្ញុំមិនដែលខ្វល់ឬរួញរាម្ដងណាក្នុង ក្នុងការតស៊ូមតិជួសពលរដ្ឋរបស់យេីងក្នុងបុព្វហេតុការពារផលប្រយោជន៍ជាតិនិងសង្គម ។#ខ្មែរក្រោក #នៅជាមួយពលរដ្ឋ #បំរេីពលរដ្ឋ #ដេីម្បីពលរដ្ឋ"។







ប្រភព៖ William Guang