លោកវិល្លាម បានលើកឡើងថា បញ្ហាគ្រប់វិស័យកីតឡេីងដោយសារមន្ត្រីមិនព្រមទទួលស្គាល់កំហុស ហើយដោះស្រាយពីមួយថ្ងៃៗ រកតែ...
ស៊ីហៀង
-

នៅមុននេះបន្តិច នៅលើបណ្តាសង្គមរបស់ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបង្ហោះសារថា ៖ បញ្ហាគ្រប់វិស័យកីតឡេីងដោយសារមន្ត្រីមិនព្រមទទួលស្គាល់កំហុសហេីយដោះស្រាយ មួតែល្បិចនិយាយយ៉ាងម៉េចដេីម្បីដោះសារ ។


វិស័យសុខាភិបាលនេះមានលេសច្រេីនជាងគេ ហេីយជាវិស័យដែលពលរដ្ឋគ្រប់គ្នាបានអោយពិន្ទុទាបបំផុត ព្រោះកន្លងមកសម្ដីអសីលធម៌ ទង្វេីអមនុស្សធម៌ បានកេីតឡេីងក្នុងវិស័យមួយនេះជារឿយៗ ដែលមិនគួរអោយយេីងអោបដៃមេីលបាន ។


យ៉ាងណាមិញឆាប់ៗនេះ ប្រតិភូក្រសួងសុខាភិបាលនិងចូលរួមប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ . ខ្ញុំនិងពាំនាំបញ្ហានានាទៅ ជជែករកការបំភ្លឺពីថ្នាក់ដឹកនាំស្ថាប័ននេះដេីម្បីការពារប្រយោជន៍ នៃការធានាសុខមាលភាពរបស់ពលរដ្ឋទាំងអស់នៅប្រទេសកម្ពុជា។


គួរបញ្ជាក់ផងដែរថា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវការ មន្ទីរពេទ្យអឃីតកោះពេជ្រ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា គឺមិនអន់ខ្សោយដូចគេនិយាយនោះឡើយ ប្រសិនបើអន់ខ្សោយពិតមែនម្ល៉េះហើយមិនមាន ប្រជាពលរដ្ឋប្រមាណ១៦លាននាក់រស់នៅបានឡើយ ឬ មានអាយុកាលបានវែងទេ ព្រោះមនុស្សម្នាក់ៗ មិនអាចជៀសផុតពីជំងឺបានឡើយ ហើយពេលមានជំងឺពលរដ្ឋ នឹងមកទទួលការព្យាបាលពីក្រុមគ្រូពេទ្យមិនថាពេទ្យរដ្ឋ, ពេទ្យឯកជន ឬពេទ្យនៅក្រៅប្រទេសនោះឡើយ។


លោកស្រីវេជ្ជបណ្ឌិតបន្ដថា ក្នុងន័យនេះចង់បញ្ជាក់ថា វិស័យសុខាភិបាលមិនមែនសុទ្ធតែអាក្រក់នោះឡើយ ហើយអាក្រក់ទៅតាមកន្លែងមួយចំនួនតូចប៉ុណ្ណោះ ចំណែកឯមួយចំនួនធំទៀត គឺល្អ៕

ប្រភព៖ William Guang