កូនខ្ញុំខុសអី្វ ! បើចង់បានលុយ ម្តេចមិនប្រាប់ខ្ញុំ ចាំបាច់ទុកកូនខ្ញុំ ឲ្យស្លាប់ទាំងម្តាយទាំងកូន ក្នុងពោះអញ្ចឹង...(មានវីដេអូ)
ស៊ីហៀង
-

បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពេទ្យ​ធំ ខេត្ត​បាត់ដំបងដោយមានស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីពេទ្យ។

បងស្រីជនរងគ្រោះ បាន​ស្នើ​ឲ្យ​បុគ្គលិក​ពេទ្យ​ធំ​ទាំង​អស់ ចេះ​ធ្វើការ​ដោយ​ទទួលខុសត្រូវ​ផង បើ​ខ្លួន​អសមត្ថភាព ហេតុអ្វី​មិន​ប្រាប់​បងប្អូន​សាច់ញាតិ​សព ជនរងគ្រោះ​ឲ្យ​យក​ទៅ​មន្ទីរពេទ្យផ្សេង​។ ព្រមទាំងមាន​ពេទ្យ​មួយចំនួន បម្រើ​ការងារ នៅក្នុង​មន្ទីរពេទ្យ​ធំ​នោះ ប្រើ​ពាក្យសម្ដី​អាក្រក់​មិន​សមរម្យ ជាមួយ​អ្នកជំងឺ​ឬ​អ្នក​ទៅ​កំដរ​អ្នកជំងឺ​ទេ​។​

​បងស្រី​របស់​សព​បាន​បន្តទៀតថាមកដល់ពេលនេះ  គ្មាន​លោក​ពេទ្យ​ណា​ចេញមុខ​ទទួលខុសត្រូវ លើ​ការ​ស្លាប់​បាត់បង់​ជីវិត​ទាំង​ម្ដាយ​កូន របស់​ប្អូនស្រី​គាត់​នោះ​ទេ​។ ប្អូនស្រី​គាត់​ធ្លាប់​បាន​ឆ្លងទន្លេ​បង្កើត​កូន​ម្ដង​រួចហើយ នេះ​ជា​ការ​សម្រាល​លើក​ទី​២ ដោយ​កូនស្រី​ដំបូង របស់​នាង​មាន​អាយុ​៧​ឆ្នាំ 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ប្ទូនស្រី​របស់​គាត់​ឈ្មោះ ខឿ​ត ស្រី​ម៉ៅ អាយុ​២៧​ឆ្នាំ បាន​ទៅ​ដេក​រង់ចាំ​ការជួយ​សម្រាលកូន របស់​នាង​ជិត​មួយ​សប្ដាហ៍​ទៅហើយ នៅ​ឯ​មន្ទីរពេទ្យ​ធំ​ខេត្ត​បាត់ដំបង ហើយ​គាត់​ឲ្យ​លោក​ពេទ្យ​ពិនិត្យ​រៀងរាល់ថ្ងៃ តែ​លោក​ពេទ្យ​នោះ​ថា​មិន​អី​ទេ មិន​អី​ទេ លុះដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ពេល​ប្អូនស្រី​គាត់​ឈឺ​សម្រាល​ខ្លាំង ក៏​ចូល​បន្ទប់​សម្រាល តែ​ទោះបីយ៉ាងណា នាង​បាន​ស្លាប់​រួមជាមួយ​កូន​របស់​នាង​ក៏​ស្លាប់​ដែរ ដោយ​ពេទ្យ​ថា​ហូរឈាម​ច្រើនពេក​ឃាត់​មិន​ជាប់​។​

​សូមបញ្ជាក់​ថា សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ម្ដាយ និង​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​៕​ 

សូមទស្សនាវីដេអូខាងក្រោម៖