ភ្នំពេញ៖ តារាសម្តែង ដ៏មានប្រជាប្រិយភាព កញ្ញា ពេជ្រ ចរណៃ ដែលពុកម៉ែបងប្អូន បានស្គាល់ តាមរយៈសាច់រឿង និង MV ផ្សេងៗ និងតាមរយៈការចូលរួមនៅក្នុងសង្គមនានា ដូចជាការចុះជួយជនទាល់ក្រ និងចាស់ជរាជាដើម។
នៅក្នុងវិដេអូ មួយដែលធ្វើឲ្យមហាជន ស្ទើរស្រក់ទឹកភ្នែក ក្រោយពីបានឃើញលោកពូម្នាក់ ដែលជាជនពិការ ខំរំកិលខ្លួនក្នុងទឹក ទាំងភ្លៀងធ្លាក់តិច ដើម្បីទៅរកគោលដៅរបស់គាត់ដែលចង់ទៅ។
ដោយការអាណិត ស្រលាញ់ និងធ្លាប់ឆ្លងការលំបាកជាច្រើននៅក្នុងជីវិត ទើបធ្វើឲ្យចិត្តកញ្ញា ពេជ្រ ចរណៃ ចង់ជួយលោកពូ ព្រោះគ្រាន់តែឃើញភ្លាម ធ្វើឲ្យកញ្ញា ស្ទើរតែហូរទឹកភ្នែកទៅហើយ។
ភ្លាមនោះ កញ្ញា បានបង្ហោះសារយ៉ាងខ្លីថា "តេីមានអ្នកណាស្គាល់គាត់ទេ?ដឹងថាគាត់នៅទីណាទេ?ហេតុអ្វីពេលខ្ញុំមេីលរូបភាពនេះហេីយទឹកភ្នែកខ្ញុំហូរមិនឈប់ចឹង?? ?ខ្ញុំចង់ជួបគាត់ណាស់អាចទេស្វែងរកគាត់ដេីម្បីអោយខ្ញុំបានជួបនឹងជួយគាត់បានខ្លះ..????"។















មានវិដេអូ៖
ប្រភព៖