ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរីបានរកឃើញ អង្គបដិប្រាណ ដែលអាចប្រើប្រាស់ជាជម្រើសសម្រាប់ការព្យាបាលដោយប្រើសារធាតុ គីមីក្នុងការព្យាបាលជំងឺមហារីក ។ នៅក្នុងប្រឹក្សាវិទ្យាសាស្ត្រដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍វិទ្យាស្ថាន ម៉ូលេគុល និង ជីវវិទ្យា កោសិកា (IMCB) នៃទីភ្នាក់ងារវិទ្យាសាស្ត្របច្ចេកវិទ្យានិងស្រាវជ្រាវបានប្រកាសឲ្យដឹងពីការរកឃើញនៅក្នុងការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយ កាសែតវិទ្យាសាស្ត្រ Nature Communications កាលពីថ្ងៃ ទី៦ ខែមិថុនា កន្លងទៅ ។
ការរកឃើញនេះបង្ហាញថាក្រុមអ្នកវិទ្យាសាស្ត្របានបង្កើត PRL3-zumab គឺជា អង្គបដិប្រាណមនុស្ស ។ ការប្រើប្រាស់អង្គបដិ ប្រាណ មួយនេះដើម្បីវាយប្រហារកោសិកាមហារីកនៅក្នុងខ្លួនមនុស្សគឺជាទម្រង់មួយនៃការព្យាបាលដោយប្រើភាពស៊ាំមហារីក ដែលបំពាក់ដោយប្រព័ន្ធភាពស៊ាំដើម្បីសម្លាប់កោសិកាមហារីក ។ អង្គបដិប្រាណ PRL3-zumab មានគោលដៅលើ ប្រូតេអ៊ីន PRL-3 គឺជា អតិសុខុម ប្រាណ ដុំ សាច់ ដែលបង្កឲ្យលូតលាស់ មហារីក ហើយវាត្រូវបានគេរកឃើញប្រហែលជា ៨០%នៃជំងឺមហារីកធម្មតា១១ប្រភេទដែលក្រុមអ្នកស្រាវជ្រាវបានពិនិត្យ ។ ការព្យាបាលនេះដែរមិនធ្វើឲ្យខូចខាតដល់កោសិកាល្អនៅជុំវិញវា នោះទេ ។
សូមបញ្ជាក់ថាតាមធម្មតាការព្យាបាលដោយប្រើសារធាតុគីមីមានគោលដៅលើកោសិកាដែលលូតលាស់និងបែងចែកលឿន ។ អង្គបដិប្រាណត្រូវបានធ្វើតេស្តលើគំរូដុំសាច់របស់មនុស្សនិងមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទមហារីកទាំងនេះ។ ដូចជាសុដន់,ពោះវៀនធំ,ក្រពះ,តំរងនោម,ថ្លើម,សួត នេះមានន័យថាក្រៅពីសម្លាប់កោសិកាមហារីកវាអាចធ្វើឲ្យប៉ះពាល់ផងដែរដោយ កោសិកាល្អដែលលូតលាស់លឿនដូចជាសក់ស្បែកពោះវៀននិងខួរឆ្អឹងជាដើម ៕

