រំភើបផង ស្រក់ទឹកភ្នែកផង ! ទឹកចិត្ត ប្រពន្ធមុនប្តី ចេញទៅប្រយុទ្ធ បុកប្រហុកខ្មែរ ផ្ញើរអោយលោកប្តីនៅជួរមុខ ហើយប្រាប់ប្តីថា អូននឹងកូននៅចាំបងមកវិញ…
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថា កម្ពុជាកំពុងតែបង្កើនកងទ័ពនៅតាមព្រំដែលខេត្តព្រះវិហារ ស្របពេលដែលប្រឡេសឡាវក៏កំពុងបង្កើនកងទ័ពនៅតាមព្រំដែនខ្លួនដូចគ្នា ។

​នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bopha Seng បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "«បុកប្រហុកផ្ញើរអោយលោកប្តីនៅជួរមុខសូមបងជោគជ័យឈ្នះអស់មារសត្រូវទាំងឡាយដែលមកឈ្លានពានចង់បានដីយើងផងអូននឹងកូននៅចាំបងមកវិញ»។

ក្នុងពេលនេះដែរ ក្រុមការងារ ខ្មែរញូ៉វ សូមបួងសួងទៅដល់បារមីវត្ថុសក្តិសិទ្ធ ទេវតាថែរក្សាទឹកដី ថែរក្សារព្រះរាជាណាចក្រកម្ពុជា ជួយតាមថែរក្សា ការពារ ឃុំគ្រង កាន់ខ្នង រងមុខ និង ប្រោសប្រទានពរជ័យដល់ វីរកងទ័ពសមរភូមិមុខ កម្ពុជា ដែលចេញដំណើរទៅកាន់ ព្រំដែន កម្ពុជា?? – ឡាវ?? ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ប្រកបតែនិងសេចក្តីសុខ កំលាំងមាំមួន សុវត្ថិភាពគ្រប់​ពេលវេលា ជោគជ័យគ្រប់ប្រការ ៚៕