ញញឹមស្រស់ណាស់ប្អូនប្រុស...លោកយាយអាយុ៧៨ឆ្នាំ ដើររុញរទេះឲ្យចៅប្រុសពិការ ដើរសុំទានគេតាមផ្លូវ ពេលបានជួបឯកឧត្តម គួច ចំរើន​ ប្អូនប្រុសញញឹមយ៉ាងស្រស់ ដែលបាន...
ស៊ីហៀង
-

តាំងពីឯកឧត្តម គួច ចំរើន មកកាន់តំណែង នៅខេត្តព្រះសីហនុ មក មានបងប្អូនជាច្រើន មានការសប្បាយចិត្ត ក្រោយពីបានឃើញសមទ្ធិផលជាច្រើន ដែលលោកបានផ្តល់ជូនប្រជាពលរដ្ឋ មិនថា ផ្លូវថ្នល់ ប្រព័ន្ធលូ និងបញ្ហាសំរាម ដែលមានពាសវាលពាលកាលនោះទេ គឺលោកបានកម្ចាត់ចោល។


បើយោងតាមគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "កុមារា​ ពិការអង្គុយលេីរទេះរុញ​ ជាមួយលោកយាយ​ អាយុ​៧៨ឆ្នាំ​ ដេីររុញរទេះ​អោយចៅ សុំទាន​ ជួបនៅវាលរេញ​ អញ្ជេីញគាត់រួមតុ​ ពិតជាគួរអោយសរសេីរណាស់​ និយាយមិនកេីត​ តែខំប្រឹងបញ្ចេញ​ពាក្យ​ អរគុណ​ សុខភាពល្អ​ បាយមកដល់​ ពូពិសារបាយ។


ល្ងាចនេះទៅមេីលផ្ទះគាត់​ និង​ សម្ភារ:​ ទៅខ្លះ​ ។ សង្ឃឹមថា​ មានអ្នកចូលរួម​ ។ នៅភូមិ​សំរុងក្រោម ឃុំសំរុង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ។ ឯកឧត្តម គួច ចំរើន ។ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩"។


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ