អាណិតកូនតូចណាស់...ប្ដីចុះចោល សុំផ្ទះគេនៅ សូម្បីលុយទិញទឹកដោះគោឲ្យកូនបៅក៏គ្មានដែរ...(មានវិដេអូ)
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះពីជីវិតរបស់ស្រ្តីម្នាក់ និងកូនតូច ដែលទើបនិងកើតមិនទាន់បានប៉ុន្មានខែផង ឪពុកចុះចោលម្តាយកូនបាត់ សូម្បីតែផ្ទះក៏គ្មាននៅផង។ ស្រ្តីកំសត់រស់នៅជាមួយកូន ផ្ទះគេកុំពេលកូនឃ្លានម្តង ចិត្តម្តាយស្ទើរប្រេះបែក ពេលបានលឺសំលេងកូនយំម្តងៗ ពេលអត់មា​នអ្វីបៅនោះទេ។


នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អ៉ី សុខស្រៀង បានរៀបរាប់ថា "ជួយស៊ែរផង ថ្ងៃទី ២២ ខែ៨សីហា ឆ្នាំ២០១៩ ប្ដីចុះចោលសុំផ្ទះគេនៅ លុយទិញទឹកដោះគោឲ្យកូនបៅក៏គ្មាន សុំឲ្យសប្បុរសជនជួយផង.??092754776/0968447487?


កម្សត់ណាស់ : អ្នកមីង ពុំ សារ៉ន អាយុ៤៧ឆ្នំា និងកូន ប្ដីចុះចោលទុកឲ្យអ្នកមីងរស់នៅជាមួយកូនយ៉ាងវេទនា គ្មានអ្វីហូបទេ សូម្បីតែលុយទឹកទឹកដោះគោឲ្យកូនបៅក៏គ្មានដែល(( សព្វថ្ងៃសុំផ្ទះគេនៅ )) អ្នកមីងលើកដៃសំពះសុំឲ្យសប្បុរសជនជួយជាអង្ករគ្រឿងបរិភោគ និងថវិកាខ្លះទិញទឹកដោះគោឲ្យកូនបៅផង។


អ្នកមីងខាងលើរស់នៅក្នុងភូមិ សូរិយាចាស់ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ខ្ញុំសូមអំពាវនាវទៅដល់សប្បុរសជន : ដែលរស់នៅក្នុងស្រុក និងក្រៅស្រុក មេត្តាជួយដល់អ្នកមីង ពុំ សារ៉ន ផង តាមកម្លាំងសទ្ធា"។


មានវិដេអូ៖



ប្រភព៖ អ៉ី សុខស្រៀង